លោកយាយកំពូលសំណាង ត្រូវបានជ្រើសរើសឲ្យរួមដំណើរ ជាមួយមេក្រុមហ៊ុន Amazon ទៅទីអវកាស - TrueID

លោកយាយកំពូលសំណាង ត្រូវបានជ្រើសរើសឲ្យរួមដំណើរ ជាមួយមេក្រុមហ៊ុន Amazon ទៅទីអវកាស

July 2, 2021

បរទេស៖ លោកយាយអាយុ៨២ឆ្នាំម្នាក់ដែលបានចំណាយពេល៦ទសវត្សរ៍ដើម្បីព្យាយាមទៅដល់ទីអវកាស នឹងចូលរួមជាមួយមេក្រុមហ៊ុន Amazon គឺលោក Jeff Bezosក្នុងការហោះហើរដឹកមនុស្សដំបូង ដោយក្រុមហ៊ុនអវកាស Blue Origin របស់គាត់ នៅចុងខែនេះ។ ​លោកយាយ Wally Funk ដែលទទួលបានការបណ្ដុះបណ្ដាលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០នឹងក្លាយជាមនុស្សចាស់ដំបូងគេបំផុត ដែលធ្វើដំណើរហោះហើរទៅទីអវកាស។

លោក Bezos បានអញ្ជើញលោកយាយFunk ជាភ្ញៀវកិត្តិយស និងបង្ហោះវីដេអូនៅលើ Instagramរបស់លោក ប្រាប់លោកយាយអំពីព័ត៌មាននេះ។លោកយាយនឹងចូលរួមជាមួយមេក្រុមហ៊ុន Amazon, បងប្រុសរបស់លោក JeffBezos ឈ្មោះ Mark, និងមនុស្សអាថ៌កំបាំងម្នាក់ទៀតដែលបានចំណាយប្រាក់២៨លានដុល្លារ នៅឯការដេញថ្លៃសម្រាប់កៅអីមួយ។

​លោកយាយ Wally Funk
​លោកយាយ Wally Funk

ក្រុមហ៊ុននេះគ្រោងនឹងនាំអ្នកដំណើររបស់ខ្លួនក្នុងរយៈកម្ពស់១០០គីឡូម៉ែត្រ ខាងលើផ្ទៃផែនដីដែលអនុញ្ញាតឲ្យពួកគាត់ទទួលបានបទពិសោធន៍ ក្នុងដែនទំនាញទាប។យានរាងក្បាលគ្រាប់នឹងវិលត្រឡប់មកផែនដីវិញ ដោយប្រើប្រាស់ឆ័ត្រយោង ក្នុងពេលធ្វើដំណើរដោយរំពឹងថានឹងចំណាយពេលប្រហែល១០នាទី។នៅក្នុងវីដេអូរយៈពេលជិត២នាទីដែលបង្ហោះលើប្រព័ន្ធអនឡាញ លោក Bezos បានប្រាប់លោកយាយFunk ថារូបគាត់ត្រូវបានគេជ្រើសរើសឲ្យរួមដំណើរ៕

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...