បរទេស៖ ដូចធម្មតា ក្រុមហ៊ុន Samsung មានព្រឹត្តិការណ៍មួយដែលបានគ្រោងទុកសម្រាប់ខែសីហាដែលខ្លួននឹងបញ្ចេញឧបករណ៍ចល័តមួយចំនួន នៅលើទីផ្សារ។ ទោះបីជាយ៉ាងណាក៏ដោយនៅមុនកាលបរិច្ឆេទនោះ ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍នោះត្រូវបានលេចធ្លាយ ក៏ដូចជាផលិតផលដែលរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូង។
យោងតាមលោក John Prosserបានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងនាំយក Galaxy ZFold4, Galaxy Z Flip4 និងស៊េរី GalaxyWatch 5 ទៅកាន់ទីផ្សារក្នុងពេលតែមួយ។ Galaxy Z Fold4 នឹងមានជម្រើសពណ៌ដូចជា Phantom Black, Green, និងBeige ខណៈដែល Galaxy Z Flip4 នឹងត្រូវបានផ្តល់ជូនជាពណ៌Blue, Graphite, Bora Purple និង Pink Gold។
វាហាក់ដូចជាក្រុមហ៊ុន Samsung នឹងបង្ហាញម៉ូឌែលចំនួនបីនៅក្នុងស៊េរីGalaxy Watch 5 គឺ 40 mm Watch 5,44 mm Watch 5 និង Galaxy Watch 5 Pro 46 mm។រាល់ឧបករណ៍ដែលត្រូវបានរៀបរាប់ខាងលើ នឹងត្រូវបានប្រកាសនិងធ្វើការកម្មង់ទុកមុននៅថ្ងៃទី10 ខែសីហាជាមួយនឹងការដាក់លក់ពេញលេញដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី26 ខែសីហា៕
ប្រភព: Notebookcheck