បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានគេស្គាល់តាមរយៈការបង្ហោះសារធ្វីតធឺររបស់លោក។ នៅពេលនេះ មហាសេដ្ឋីរូបនេះបានឆ្លើយតបទៅនឹងសារធ្វីតធឺររិះគន់មួយដោយប្រើតែសញ្ញា emoji តែមួយគត់គឺរូបផ្លែត្រប់។
កាលពីថ្ងៃអង្គារ លោក Peter Schiff នាយកប្រតិបត្តិនៃ Euro Pacific Capital ដែលមិនសូវជឿលើ bitcoin ប៉ុន្មាននោះបាន tag លោក Musk នៅក្នុងធ្វីតមួយដែលលោកបានសរសេររៀបរាប់ថាក្រុមហ៊ុន Tesla បានធ្លាក់ចុះចាប់តាំងពីលោក Musk បានចំណាយប្រាក់ចំនួន1.5ប៊ីលានដុល្លាររបស់ម្ចាស់ភាគហ៊ុនដើម្បីយកទៅទិញ bitcoin មក។
លោក Schiff បានសរសេរនៅលើធ្វីតធឺរថា «ពីរសប្តាហ៍បន្ទាប់ពី @elonmusk បានប្រកាសថាគាត់បានចំណាយប្រាក់ចំនួន1.5ពាន់លានដុល្លារជាលុយរបស់ម្ចាស់ភាគហ៊ុនដើម្បីទិញ bitcoin ភាគហ៊ុនមក #Tesla ធ្លាក់ចុះ20ភាគរយពីកំរិតខ្ពស់បំផុតដែលកំណត់នៅថ្ងៃទី25 ខែមករា និងធ្លាក់16ភាគរយចាប់តាំងពីបានបង្ហាញពីការទិញ bitcoin»។ លោកក៏បានបន្ថែមទៀតថាលោក Musk មិនមែនជាគំរូដែលនាយកប្រតិបត្តិផ្សេងទៀតនឹងធ្វើតាមនោះទេ!
នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក៏តបមកវិញថា៖
លោក Schiff ក៏បានវាយបកទៅលោក Musk វិញទៀតជាមួយនឹងការសរសេរឆ្លើយតបមួយទៀតថា «សម្រាប់មនុស្សដែលមានការចេះដឹងដូចជាលោក ខ្ញុំរំពឹងថានឹងមានការឆ្លើយតបប្រកបដោយការគិតច្រើនជាងនេះ មិនមែនជាពាក្យក្មេងលេងនោះទេ។ តើនេះមានន័យថាការសន្ទនានៅ clubhouse របស់យើងមិនដែលកើតឡើងទេ?»
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក Musk មិនបានឆ្លើយតបមកវិញសោះឡើយ៕