OPPO លក់ដាច់ខ្លាំងលើ OPPO A95 ស៊េរីថ្មីនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីសម្ពោធ និងប្រកាសឲ្យកក់ទុកមុន (Pre-order) និងបើកលក់ថ្ងៃដំបូង (First Sale)! - TrueID

OPPO លក់ដាច់ខ្លាំងលើ OPPO A95 ស៊េរីថ្មីនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីសម្ពោធ និងប្រកាសឲ្យកក់ទុកមុន (Pre-order) និងបើកលក់ថ្ងៃដំបូង (First Sale)!

November 28, 2021

ភ្នំពេញ៖ សម្រាប់អ្នកទាំងអស់គ្នា!មានលុយត្រឹម $300 តើគួរសម្រេចចិត្តទិញស្មាតហ្វូនស៊េរីណា?ហើយគួរមើលលើលក្ខណៈសម្បត្តិអ្វីខ្លះនៅលើស្មាតហ្វូនក្រោម $300?ហើយបច្ចុប្បន្នតើទូរស័ព្ទក្រោម $300 ម៉ូដែលមួយណាដែលមានភាពលេចធ្លោនិងស៊ីវិល័យជាងគេនៅពេលចាប់កាន់លើដៃ?

​កាលពីថ្មីៗក្តៅៗ OPPO ទើបនឹងសម្ពោធនូវស្មាតហ្វូន OPPOA95 ស៊េរីថ្មីតាមប្រព័ន្ធអនឡាញលើផេគហ្វ៊េសប៊ុកផ្លូវការ ដោយលាតត្រដាងគ្មានចន្លោះអំពីលក្ខណៈពិសេសៗនិងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់អតិថិជនសម័យថ្មី ព្រមទាំងបានប្រកាសពីតម្លៃរបស់ស្មាតហ្វូនមួយនេះជាផ្លូវការនៅលើទីផ្សារស្រុកខ្មែរផងដែរ។

ក្នុងនោះផងដែរ សម្រាប់អតិថិជនដែលទិញស្មាតហ្វូនOPPO A95 ស៊េរីថ្មីតម្លៃត្រឹមតែ $299បន្ទាប់ពីចប់ការកក់ទុកមុន (Pre-order) ពោលគឺចាប់ពីថ្ងៃនេះតទៅក៏នឹងទទួលបានកាដូជាច្រើនដូចជា៖កាតាបស្ពាយក្រោយ (តម្លៃ $25) និងស៊ីមSilver ​(តម្លៃ $129) ភ្ជាប់គម្រោង Smartធំហ្មង៎ 12 សប្តាហ៍។

បើក្រឡេកបកក្រោយបន្ទាប់ពីOPPO បានប្រកាសបើក Blind order និង Pre-order លើស្មាតហ្វូន OPPO A95 អស់រយៈពេលជាង 1 សប្តាហ៍រួចមក ធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះលេចមុខមាត់យ៉ាងកក្រើកនិងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកគាំទ្រ OPPOA Series ដែលបានទន្ទឹងរង់ចាំអស់ជាច្រើនខែមកនេះ។

លោកអ្នកឆ្ងល់អត់! មូលហេតុអ្វីបណ្តាលឲ្យOPPO A95 តម្លៃក្រោម $300 កក្រើកផ្អើលទីផ្សារស្រុកខ្មែរ? ហើយមូលហេតុអ្វីដែលអ្នកគួរសម្រេចទិញស្មាតហ្វូនស៊េរីថ្មីនេះ?

· OPPOA95 បំពាក់ដោយថាមពលថ្មទំហំធំ 5000mAh ជាមួយនឹងកម្លាំងបញ្ចូលថ្មល្បឿនលឿន33W។

· OPPOA95 អាចបន្ថែមទំហំ RAM រហូតដល់ទៅ 5GBធ្វើឲ្យ RAM សរុប 13GB ដែលជម្រុញឲ្យដំណើរការអូសបញ្ជាប្រកបដោយភាពលឿនរលូន មិនទាក់ មិនគាំង។

· OPPO A95 បំពាក់ដោយអេក្រង់ទម្លុះAMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែក។

· OPPOA95 ឌីហ្សាញជាមួយទម្ងន់ស្រាល និងស្តើងជាងគេងាយស្រួលចាប់កាន់ពិសេសគឺរចនាប័ទ្មបែប OPPO Glow កាន់តែបង្កើនភាពលេចធ្លោនិងទាន់សម័យឈ្នះអស់គេឯង។

· OPPOA95 បំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូនដោយគ្មានភាពរអាក់រអួលឡើយ។

ដូចនេះ មិនគួររំលងឲ្យស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាទំនើបៗលក្ខណៈពិសេសៗ និងជាស៊េរីចុងក្រោយគេបង្អស់នេះអស់ស្តុកទាន់ សូមប្រិយមិត្តអតិថិជនប្រញាប់រួសរាន់ទៅទិញOPPO A95 តម្លៃត្រឹមតែ $299 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាក OPPO ទូទាំងប្រទេសឬសម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ផេគហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផ្ទាល់តែម្តង៕ ​

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...