ឥឡូវមាន Telegram Premium ទៀត ប្រហែលជាត្រូវចំណាយប្រាក់ ដើម្បីទទួលបានមុខងារផ្ដាច់មុខមួយចំនួន - TrueID

ឥឡូវមាន Telegram Premium ទៀត ប្រហែលជាត្រូវចំណាយប្រាក់ ដើម្បីទទួលបានមុខងារផ្ដាច់មុខមួយចំនួន

May 2, 2022

បរទេស៖ កម្មវិធីផ្ញើសារ Telegram បានធ្វើការផ្លាស់ប្ដូរដើម្បីរកប្រាក់ពីវេទិការបស់ខ្លួន កាលពីឆ្នាំមុន តាមរយៈការលក់ការផ្សាយពាណិជ្ជកម្មនិងមុខងារបន្ថែម ដែលតម្រូវតាមបណ្ដាញក្រុមឆាណែលដ៏ធំ។ ប៉ុន្តែបើកំណែ beta នៃកម្មវិធីនេះនៅលើប្រព័ន្ធប្រតិបត្តិការ iOS កំពុងចង់បង្ហាញអ្វីមួយអ្នកប្រើប្រាស់ជាមធ្យមអាចនឹងត្រូវបានស្នើសុំ ឲ្យបង់ប្រាក់ឆាប់ៗនេះដើម្បីទទួលបានបទពិសោធន៍បន្ថែមរបស់ពួកគេផងដែរ។

នៅក្នុងការធ្វើតេស្ដ កំណែ 8.7.2 របស់ខ្លួនឆាណែល Telegram Beta បានបង្ហាញពី reaction emoji និងស្ទីកគ័រជាច្រើន ដែលត្រូវបានសម្គាល់ថាជា Telegram Premium ផ្ដាច់មុខ។ អ្នកប្រើប្រាស់ដែលជ្រើសរើសស្ទីកគ័រនិង reactions ទាំងនេះ នឹងត្រូវជំរុញឲ្យធ្វើការចុះឈ្មោះសម្រាប់សេវាកម្មមួយនេះ។យ៉ាងណាក៏ដោយ ស្ទីកគ័រលំដាប់ premium ទាំងនេះមិនអាចមើល ថាតើពួកវាមានលក្ខណៈបែបណានោះទេ បើអ្នកប្រើប្រាស់ Telegram ដោយឥតគិតថ្លៃ។

មិនទាន់មានព័ត៌មានលម្អិតអំពីការធ្វើតេស្ដសេវាកម្មមួយនេះនៅឡើយ ដូចជាតម្លៃនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែលវាផ្ដល់ជូននៅក្នុងពេលនេះ។ នៅពេលអនាគតជាមួយ Telegram Premium អ៊ីចឹងគេពិបាកស្មានណាស់ថា លក្ខណៈពិសេសណាមួយដែលនឹងមកដល់នាពេលខាងមុខនឹងឥតគិតថ្លៃសម្រាប់ទាំងអស់គ្នា ហើយមួយណាសម្រាប់តែ subscribers ដែលបានបង់ប្រាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះគេគ្រាន់តែចង់បាន ការបញ្ជាក់ឲ្យច្បាស់លាស់តែប៉ុណ្ណោះ៕

ប្រភព: Android Police

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...