បរទេស៖ ប្រេនរងរបស់ vivo នោះគឺ iQOO កំពុងត្រៀមចេញស្មាតហ្វូនស៊េរីបន្ទាប់របស់ខ្លួនគឺ11 Pro ដែលស្ថិតនៅក្នុងចំណោមឧបករណ៍ដំបូងៗ ដែលប្រើឈីប Snapdragon8 Gen 2 ថ្មីរបស់ក្រុមហ៊ុន Qualcomm។ យើងបានដឹងរួចមកហើយថា ទូរសព្ទ X90 Pro+ ពីក្រុមហ៊ុន vivo បានប្រើប្រាស់ឈីបនេះស្រាប់ហើយ។
ពេលនេះគំរូទូរសព្ទ iQOO 11 Pro បានរត់នៅលើតារាងពិន្ទុ Geekbench 5ហើយជាលទ្ធផលវាគ្រប់គ្រងពិន្ទុ single-core 1,466 និងពិន្ទុ multi-core 4,686។ ដំណើរការតារាងពិន្ទុនេះបញ្ជាក់ថា ទូរសព្ទ iQOO 11 Pro ពិតជានឹងត្រូវបានបំពាក់ដោយឈីបSnapdragon 8 Gen 2 ជំនួយដោយរ៉េម ទំហំ16GBនៅក្នុងកំណែកំពូល។ ទូរសព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android13 ចាប់ពីថ្ងៃដំបូង។
យោងតាមការលេចធ្លាយនិងពាក្យចចាមអារ៉ាមពីមុនបានឲ្យដឹងថា iQOO 11 Pro គួរតែមានអេក្រង់ Samsung E6 AMOLED ទំហំ6.78អ៊ីញ ជាមួយអត្រា 120 Hz refreshrate, ថាមពលថ្ម 4,700 mAh, និងគាំទ្រការសាកថ្មតាមខ្សែ 200W។ ត្រកូល iQOO11 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី2 ខែធ្នូ៕
ប្រភព: GSMArena