លេចលឺថា AirPods Pro នឹងចេញជំនាន់ទី2 នៅឆ្នាំនេះ ចំណែក AirPods Max នឹងមានជម្រើសពណ៌ថ្មី - TrueID

លេចលឺថា AirPods Pro នឹងចេញជំនាន់ទី2 នៅឆ្នាំនេះ ចំណែក AirPods Max នឹងមានជម្រើសពណ៌ថ្មី

May 10, 2022

បរទេស៖ ក្រុមហ៊ុន Apple កំពុងគ្រោងនឹងបញ្ចេញកាស AirPods Pro ជំនាន់ទីពីរ នៅរដូវស្លឹកឈើជ្រុះនេះ (អាមេរិកខាងជើង) ដោយមានពាក្យចចាមអារ៉ាមថា នឹងមានការរចនាថ្មី គុណភាពសំឡេងកាន់តែប្រសើរឡើង និងការរួមបញ្ចូលផ្នែកសុខភាពដែលអាចទៅរួច នេះបើយោងតាមលោក Mark Gurman នៃសារព័ត៌មាន Bloomberg។ AirPods Pro មិនមានការអាប់ដេត ចាប់តាំងពីការបញ្ចេញដំបូង តាំងពីឆ្នាំ2019មក ហើយពាក្យចចាមអារ៉ាមជាច្រើនបានគិតថា វាអាចនឹងប្រកាសបង្ហញថ្មី នៅក្នុងឆ្នាំនេះ។

ការអះអាងរបស់លោក Gurman គឺស្របគ្នាជាមួយនឹងព័ត៌មានកាលពីមុន ដែលចែករំលែកដោយអ្នកវិភាគម្នាក់ គឺលោក Ming-Chi Kuo ដែលបាននិយាយថា ការប្រកាសបង្ហាញនឹងធ្វើឡើង នៅឆមាសទី2នៃឆ្នាំនេះ។ កាស AirPods Pro ថ្មីអាចនឹងមានការរចនាតូចជាងមុន ជាគូជាមួយប្រអប់សាកថ្មថ្មីផងដែរ។

ចំណែកកាស AirPods Max វិញ គេមិនរំពឹងថា Apple នឹងធ្វើការលើម៉ូឌែលជំនាន់ទីពីរនេះទេ ដែលកាសស្ដាប់ត្រចៀកជំនាន់ដំបូងនេះត្រូវបានបញ្ចេញ កាលពីខែធ្នូ ឆ្នាំ2020។ ផ្ទុយទៅវិញ Apple ត្រូវបានគេគិតថា កំពុងធ្វើការលើជម្រើសពណ៌ថ្មីជំនួសវិញ។ លោក Gurman និយាយថា ពណ៌ថ្មីនៅតែកំពុងដំណើរការ ប៉ុន្តែលោកមិនបានផ្ដល់ពេលវេលានៃការប្រកាសបង្ហាញជាក់លាក់របស់វា ថានៅពេលណានោះឡើយ៕

រូបតំណាង
រូបតំណាង

ប្រភព: MacRumors

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...