នេះជាលក្ខណៈសម្បត្តិផ្លូវការ របស់ OnePlus 10 Pro ដែលទើបតែប្រកាសបង្ហាញ - TrueID

នេះជាលក្ខណៈសម្បត្តិផ្លូវការ របស់ OnePlus 10 Pro ដែលទើបតែប្រកាសបង្ហាញ

January 12, 2022

ចិន៖ ទូរសព្ទ OnePlus 10 Pro បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន កាលពីថ្ងៃទី11ខែមករា។ ស្មាតហ្វូនសេរ៊ីថ្មីនេះគឺជាការកែលម្អដ៏ធំមួយទៅលើអ្នកកាន់តំណែងមុនរបស់វា ដោយនាំយកបន្ទះឈីបចុងក្រោយបង្អស់របស់ Qualcomm ការសាកថ្មលឿនជាងមុន និងអេក្រង់ LTPO ជំនាន់ទីពីរ។

10 Pro ភ្ជាប់មកជាមួយអេក្រង់6.7អ៊ីញ LTPO 2.0 AMOLED ជាមួយកម្រិតភាពច្បាស់ 1440p។បន្ទះបង្ហាញនេះគាំទ្រល្បឿន refresh rateដែលអាចប្រែប្រួលគ្រប់ពេល ចាប់ពី 1Hz ទៅ 120Hz ហើយបន្ទះ LTPO ជំនាន់ទីពីរអនុញ្ញាតឲ្យវាកាត់បន្ថយframe rate នៅក្នុងករណីខ្លះ ដើម្បីបង្កើនការសន្សំថាមពលថ្ម។ទូរសព្ទនេះប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 1 ហើយវាមានរ៉េម LPDDR5 ទំហំ 8GB ឬ 12GB និងអង្គផ្ទុកទិន្នន័យ UFS 3.1 ទំហំ 128GB ឬ 256GB។

កាមេរ៉ា OnePlus 10 Proត្រូវបានអភិវឌ្ឍន៍ជាថ្មីម្ដងទៀត រួមគ្នាជាមួយក្រុមហ៊ុន Hasselblad។ សេនស័រកាមេរ៉ាគោលរបស់វាគឺ 48MP, ចំណែកទីពីរគឺជាឡេនទូលាយ150ដឺក្រេ ទំហំ 50MP, និងកាមេរ៉ាទីបីគឺជាឡេន telephoto ទំហំ 8MP ជាមួយ 3.3x optical zoom។ កាមេរ៉ាសែហ្វីខាងមុខរបស់វា គឺជាសេនស័រ 32MP Sony IMX615។ ភាពជាដៃគូជាមួយ Hasselblad នាំមកនូវ NaturalColor Optimization 2.0 ដែលផ្ដល់ឲ្យពណ៌ស្ទើរតែដូចទៅនឹងពិភពពិតខាងក្រៅ។វាក៏មានមុខងារ Pro Mode 2.0 ថតបែប RAW។

OnePlus 10 Proដំណើរការដោយ ColorOS 12.1 ដោយផ្អែកលើ Android 12 សម្រាប់នៅក្នុងប្រទេសចិន ប៉ុន្តែគេរំពឹងថា កំណែសកលរបស់វានៅតែដំណើរការ OxygenOS។ វាមានថាមពលថ្ម 5,000 mAh ជាមួយល្បឿនសាកតាមខ្សែ80W។ OnePlus 10 Pro បង្ហាញខ្លួនលើកដំបូងនៅក្នុងប្រទេសចិន ជាមួយជម្រើសពណ៌ចំនួនពីរ ដូចជាខ្មៅនិង​បៃតង។ក្រុមហ៊ុន OnePlus មិនបានបង្ហាញថាពេលណាបានទូរសព្ទនេះត្រូវបានបញ្ចេញជាសកលនោះទេ៕

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...