ប្រភពដ៏ល្បីនិងគួរឲ្យទុកចិត្តចំនួនពីរ បានឲ្យដឹងពី ថ្ងៃប្រកាសបង្ហាញត្រកូលទូរសព្ទ Samsung Galaxy S23 - TrueID

ប្រភពដ៏ល្បីនិងគួរឲ្យទុកចិត្តចំនួនពីរ បានឲ្យដឹងពី ថ្ងៃប្រកាសបង្ហាញត្រកូលទូរសព្ទ Samsung Galaxy S23

December 22, 2022

បរទេស៖ ស៊េរីទូរសព្ទ Galaxy S23 របស់ក្រុមហ៊ុន Samsung មានការលេចធ្លាយជាច្រើននាពេលថ្មីៗនេះ ដែលជាធម្មតាធ្វើឲ្យយើងគិតថា ការបង្ហាញខ្លួនជាផ្លូវការគឺកាន់តែជិតមកដល់ហើយ។ហើយឥឡូវនេះ វាក៏ហាក់ដូចជាមានការបញ្ជាក់។ យោងតាមប្រភពមិនមែនមានតែមួយទេប៉ុន្តែរហូតដល់ទៅពីរ ដែលជាអ្នកទម្លាយព័ត៌មានដ៏គួរឲ្យទុកចិត្ត បានឲ្យដឹងថាការបង្ហាញខ្លួនរបស់ត្រកូល Galaxy S23 នឹងធ្វើឡើងនៅថ្ងៃទី1ខែកុម្ភៈ។

នោះគឺប្រាំបីថ្ងៃលឿនជាងការបង្ហាញម៉ូឌែល S22 កាលពីឆ្នាំមុន ហើយទាំងប្រភព Ice Universe និង @OnLeaksយល់ស្របទៅលើកាលបរិច្ឆេទនោះដូចគ្នា។ទោះបីជានេះមិនមែនជាការបញ្ជាក់ជាផ្លូវការ ប្រសិនបើវាជាការពិត នោះយើងរំពឹងថា Samsungនឹងធ្វើការអញ្ជើញជាផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះនៅប៉ុន្មានថ្ងៃឬប៉ុន្មានសប្ដាហ៍ជាមុន ហើយយើងច្បាស់ជាដឹងទាំងអស់គ្នា។

ថ្មីៗនេះ GalaxyS23 ត្រូវបានគេប្រទះឃើញ នៅលើតារាងពិន្ទុ Geekbench។ ឧបករណ៍ S23 ទាំងអស់នឹងត្រូវបានបំពាក់ដោយឈីប Snapdragon8 Gen 2 របស់ក្រុមហ៊ុន Qualcomm ដែលជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ សម្រាប់ទីផ្សារដែលធ្លាប់មានម៉ូឌែលប្រើឈីបExynos៕

ការបង្ហោះនៅលើ Twitter

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...