បរទេស៖ មកដល់ពេលនេះ Google បានបញ្ជាក់ពីវត្តមានរបស់ទូរសព្ទ Pixel 7, Pixel7 Pro និងថេប្លេត Pixel ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍កម្មវិធី Kuba Wojciechowskiបានរកឃើញព័ត៌មានលម្អិតអំពីថេប្លេត Pixel និងឧបករណ៍Pixel ពីរផ្សេងទៀតដែលមិនទាន់បានបញ្ចេញ នៅក្នុងកូដ Android 13 Beta។
ដោយត្រូវបានគេដាក់កូដឈ្មោះថា T6 ប្រភព Wojciechowski បញ្ជាក់ថា ថេប្លេត Pixelប្រើសេនស័រកាមេរ៉ាខាងមុខនិងខាងក្រោយ Sony IMX355។ បច្ចុប្បន្ននេះ Google ប្រើប្រាស់សេនស័រ SonyIMX355 ជាកាមេរ៉ាខាងមុខរបស់ Pixel 6 ទំហំ8MP។ ឧបករណ៍នេះនឹងត្រូវបញ្ចេញនៅឆ្នាំក្រោយ។
ដូចគ្នាផងដែរ ប្រភព Wojciechowski បានរំលេចព័ត៌មានលម្អិតអំពីស្មាតហ្វូនដែលមានកូដឈ្មោះ'Lynx' ឬ 'L10' ដែលគិតថាជា Pixel 7 Ultra ឬឧបករណ៍ធ្វើតេស្តខាងក្នុង។ម្យ៉ាងវិញទៀត ឧបករណ៍ Lynx មានសេនស័រ ISOCELL GN1 ដូចគ្នាទៅនឹង Pixel 7 និង Pixel 7 Pro។ ម្យ៉ាងវិញទៀត Google ក៏បានបំពាក់វាជាមួយសេនស័រ Sony IMX787 1/1.3-inch។ សេនស័រ SonyIMX712 ទំហំ13MP ត្រូវបានប្រើធ្វើជាកាមេរ៉ាខាងមុខរបស់ឧបករណ៍Lynx។ គេកំពុងរង់ចាំមើល ថាតើឧបករណ៍ Lynx នេះនឹងត្រូវចេញលក់នៅលើទីផ្សារដែរទេ។ យ៉ាងណាក៏ដោយ Google មិនបានបញ្ជាក់ថា នឹងបញ្ចេញស្មាតហ្វូនកំពូលចំនួនបី នៅឆ្នាំនេះទេ។
ប្រភព Wojciechowski ក៏បានកំណត់អត្តសញ្ញាណកាមេរ៉ានៃឧបករណ៍ដែលមានកូដឈ្មោះថា 'Passport'ឬ 'Pipit'។ ដូចដែលគេបាននិយាយពីមុនមក មានពាក្យចចាមអារ៉ាមថាGoogle បានលុបចោលឈ្មោះ 'Passport'ដើម្បីដាក់ជា 'Pipit' ដែលនឹងត្រូវបញ្ចេញជាទូរសព្ទអេក្រង់បត់Pixel Notepad។ ដោយត្រូវបានគេរាយការណ៍ថានឹងមកដល់រដូវផ្ការីកនៅឆ្នាំ2023 ប្រភព Wojciechowski អះអាងថា ឧបករណ៍នេះមានសេនស័រ ISOCELL GN1 ជាកាមេរ៉ាគោលបូករួមទាំងសេនស័រ Sony IMX363, Sony IMX386 និង Sony IMX355។ គួរឲ្យស្ដាយ ការរៀបចំសេនស័រទាំងបីនេះមិនទាន់ដឹងនៅឡើយនាពេលបច្ចុបន្ន ប៉ុន្តែគេអាចស្រមៃថា វាអាចប្រើជាកាមេរ៉ានៅខាងមុខមួយនិងសេនស័រពីរទៀតនៅពីខាងក្រោយ៕
ប្រភព: Notebookcheck