អ្នកវិទ្យាសាស្ត្រធ្វើឱ្យសត្វមួយប្រភេទរស់ឡើងវិញ ក្រោយជាប់ក្នុងដីកក អស់រយៈពេល២៤,០០០ឆ្នាំ - TrueID

អ្នកវិទ្យាសាស្ត្រធ្វើឱ្យសត្វមួយប្រភេទរស់ឡើងវិញ ក្រោយជាប់ក្នុងដីកក អស់រយៈពេល២៤,០០០ឆ្នាំ

June 9, 2021

បរទេស៖ ប្រភេទសត្វ rotifer បានរស់ឡើងវិញបន្ទាប់ពីចំណាយពេល24,000ឆ្នាំជាប់ក្នុងដីកក។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថា ការសិក្សាបន្ថែមទៀតទៅលើសត្វមួយនេះអាចឈានទៅរកការបង្កកកោសិកា ជាលិកា និងសរីរាង្គរបស់មនុស្សបានកាន់តែប្រើសើរជាងមុន។

Rotifers គឺជាពពួកសត្វដូចដង្កូវដែលចូលចិត្តរស់នៅបរិស្ថានទឹកសាប និងដីមានសំណើម។ ប្រភេទសត្វនេះត្រូវបានគេស្គាល់ថាអាចអត់ធន់នឹងស្ថានភាពរស់នៅលំបាកៗបានខ្លាំងមែនទែន ដោយសារពួកវាមានសមត្ថភាពទប់ទល់នឹងភាពរាំងស្ងួត សីតុណ្ហភាពត្រជាក់ ការអត់ឃ្លាន និងកម្រិតអុកស៊ីសែនទាប។

តាមរយៈការធ្វើឱ្យសត្វ rotifer អាយុកាល24,000ឆ្នាំ ដែលត្រូវបានគេរកឃើញនៅក្នុងតំបន់ដីកកស៊ីបេរី ​រស់រានមានជីវិតឡើងវិញ អ្នកវិទ្យាសាស្ត្របានបង្ហាញថាសត្វទាំងនេះពិតជាមានសមត្ថភាពខ្លាំងជាងការគិតពីមុនទៅទៀត។ ការរកឃើញថ្មីនេះ ត្រូវបានចេញផ្សាយនៅក្នុង Current Biology។

របកគំហើញថ្មីនេះគឺជាគុណសម្បត្តិរបស់មន្ទីរពិសោធន៍ Soil Cryobiology របស់ប្រទេសរុស្ស៊ី ដែលបានខួងយកគំរូពីតំបន់ដីកកស៊ីបេរី។ សត្វ rotifer ដែលទើបរស់ឡើងវិញនេះ ត្រូវបានគេរកឃើញនៅក្បែរទន្លេ Alazeya នៅភាគឦសាននៃតំបន់ស៊ីបេរី នៅជម្រៅ3.5ម៉ែត្រ៕

ប្រភព៖​ Gizmodo

សត្វ rotifer
សត្វ rotifer
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...