លេចចេញខេសការពារទូរសព្ទ តម្រៀបតាមលំដាប់ បង្ហាញពីទំហំ iPhone 14 នីមួយៗ - TrueID

លេចចេញខេសការពារទូរសព្ទ តម្រៀបតាមលំដាប់ បង្ហាញពីទំហំ iPhone 14 នីមួយៗ

July 14, 2022

បរទេស៖ ដូចដែលបានបង្ហាញ ស៊េរី iPhone 14 ត្រូវបានគេបង្ហើបឲ្យដឹងថា មិនមានប្រភេទ miniដូចកាលពីមុននោះទេ ដោយគេរំពឹងថា Apple នឹងមានម៉ូឌែលiPhone មួយទៀត ធំជាងម៉ូឌែលធម្មតាដែលត្រូវបានគេហៅថាជា iPhone 14 Plus ឬក៏អាចជា iPhone 14 Max។ឥឡូវនេះ ក៏មានការលេចធ្លាយពីខេសការពារទូរសព្ទ ដែលត្រូវបានគេរកឃើញចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន គឺ Weibo ដែលហាក់ដូចជាបញ្ជាក់ពីពាក្យចចាមអារ៉ាមកន្លងមកហើយផ្ដល់នូវអ្វីពីការមើលឃើញនៃទំហំ iPhone 14 នីមួយៗនៅក្នុងដៃ។

ដូចដែលឃើញមានតាមរយៈរូបថតនៅពីខាងក្រោមនេះ ទំហំត្រូវបានគេរាយការណ៍ថាមិនមែនជាកត្តាសំខាន់រវាងម៉ូឌែល Pro និងមិនមែនម៉ូឌែល Pro ដោយទាំងពីរម៉ូឌែលសុទ្ធតែមានទំហំ 6.1អ៊ីញ និង6.7អ៊ីញ។ បើរាប់ពីឆ្វេងទៅស្ដាំ គឺគេឃើញមានiPhone 14, iPhone 14 Pro, iPhone 14 Max (ឬក៏អាចជា Plus), និង iPhone 14 Pro Max។

បើដក iPhone 14 Max/Plus ចេញដោយឡែកទូរសព្ទផ្សេងទៀតអាចនឹងមើលទៅស្រដៀងនឹងការរចនារបស់ Apple នាពេលបច្ចុប្បន្នប្រហែលជាធ្វើឲ្យខេសការពារទាំងនេះលែងប្រើបាន ចំពោះអ្នកប្រើប្រាស់ iPhone 12 ឬ iPhone 13។ ប៉ុន្តែបើតាមរូបភាពពី Weibo នេះបាននិយាយថា គម្លាតរវាងឡេន (កាមេរ៉ា) គឺរាងធំជាងមុនបន្តិចមានន័យថាអ្នកទំនងជាត្រូវការខេសការពារថ្មីមួយទៀត៕

ខេសការពារទូរសព្ទ សម្រាប់ស៊េរី iPhone 14 (រូបភាពពី Weibo)
ខេសការពារទូរសព្ទ សម្រាប់ស៊េរី iPhone 14 (រូបភាពពី Weibo)

ប្រភព: Tom's Guide

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...