បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Microsoft នឹងបញ្ចេញ Windows ជំនាន់ថ្មីនៅថ្ងៃទី24 ខែមិថុនា។
ប្រព័ន្ធប្រតិបត្តិការជំនាន់ក្រោយ នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់ Windows developers ព្រមទាំងផ្តល់ដល់ creator ទាំងអស់នូវវេទិកាច្នៃប្រឌិតថ្មីបំផុតដើម្បីបង្កើត content និងរកចំណូលតាមកម្មវិធីនានា។
ក្រុមហ៊ុន Microsoft ក៏ត្រូវបានគេរាយការណ៍ថា នឹងអនុញ្ញាតឱ្យ Windows Store ទទួលស្គាល់ file formats បានច្រើន និងទទួលប្រព័ន្ធទូទាត់លុយភាគីទីបីផងដែរ ដែលវានឹងធ្វើឱ្យ Store កាន់តែទាក់ទាញដល់អ្នក developers។
គេមិនដឹងថា តើកំណែលើកក្រោយនេះដែលក្រុមហ៊ុន Microsoft នឹងបញ្ចេញ ខុសពីមុនដែរឬយ៉ាងណានោះទេ។ ប្រហែលជាវាអាចមានឈ្មោះថា Windows 11 ឬប្រហែលជាមានឈ្មោះអ្វីផ្សេងក៏មិនដឹង។ ក្រុមហ៊ុន Microsoft បានរក្សាព័ត៌មានមិនឱ្យលេចចេញបានយ៉ាងល្អ។
Windows ថ្មីនឹងត្រូវបញ្ចេញនៅថ្ងៃទី24 ខែមិថុនា វេលាម៉ោង 11 AM ET (10:00 PM នៅកម្ពុជា)៕