មានការបង្ហាញថា អេក្រង់ខាងក្នុងរបស់ Google Pixel Fold នឹងមានកម្រិតពន្លឺកំពូល 1200 nits - TrueID

មានការបង្ហាញថា អេក្រង់ខាងក្នុងរបស់ Google Pixel Fold នឹងមានកម្រិតពន្លឺកំពូល 1200 nits

October 16, 2022

បរទេស៖ លក្ខណៈសម្បត្តិថ្មីនៃឧបករណ៍អេក្រង់បត់ Pixel នាពេលខាងមុខត្រូវបានរកឃើញដោយអ្នកអភិវឌ្ឍន៍ Kuba Wojciechowscki នៅក្នុងរបាយការណ៍នៅលើវេបសាយ91Mobiles។ ឧបករណ៍ Google Pixel Fold(ដែលមានកូដឈ្មោះថា "Felix") នឹងមានអេក្រង់ពីរ (ខាងក្នុងនិងខាងក្រៅ) ហើយទាំងពីរនឹងត្រូវបានផលិតដោយ Samsung។អេក្រង់ខាងក្នុងនិងនិងគាំទ្រគុណភាពកម្រិតបង្ហាញ 1840 x 2208(ខ្នាតរូបភាព 5: 6) និងអេក្រង់ទំហំ7.58អ៊ីញ។

យោងតាមលោក Wojciechowskiអេក្រង់ខាងក្នុងនឹងបញ្ចេញពន្លឺខ្ពស់បំផុត 1200 nits ជាមួយនឹងការបញ្ចេញពន្លឺជាមធ្យម 800 nits។ទោះបីជាវាមិនទាន់មានភាពច្បាស់លាស់ពីប្រភពក៏ដោយ អេក្រង់អាចនឹងគាំទ្រល្បឿន 120Hzrefresh rate។ អ្នកអភិវឌ្ឍន៍រូបនេះកាលពីមុនបានរកឃើញថា ផ្នែក hardware កាមេរ៉ារបស់ឧបករណ៍ Felix មានចំនួនបី ដែលមានសេនស័រកាមេរ៉ាគោលIMX787 ទំហំ 64MP, សេនស័រឡេនទូលាយ IMX386 ទំហំ12MP, និងសេនស័រឡេន S5K3J1 របស់កាមេរ៉ា telephoto ទំហំ 10.8MP។ វាក៏មានសេនស័រកាមេរ៉ាសែហ្វី IMX355 ទំហំ 8MP នៅអេក្រង់ខាងក្នុង និងសេនស័រ S5K3J1សម្រាប់កាមេរ៉ាសែហ្វីខាងក្រៅ។

Google “Felix”គឺសំដៅលើឧបករណ៍ដែលអាចបត់បានទីពីរ។ ដំបូងឡើយ មានពាក្យចចាមអារ៉ាមថា Google នឹងបញ្ចេញឧបករណ៍អេក្រង់បត់ដំបូង នៅចុងឆ្នាំ2021 ប៉ុន្តែបន្ទាប់មកបានលុបចោលផែនការហើយត្រូវបានចាប់ផ្ដើមធ្វើការលើអ្វី ដែលនឹងក្លាយជាអ្នកស្នងតំណែងបន្ទាប់វិញ។ Pixelអេក្រង់បត់ដំបូងនោះ មានពាក្យចចាមអារ៉ាមថា មានកាមេរ៉ាតិចជាង (ដូចនៅលើPixel 5) និងអេក្រង់ខាងក្នុងទំហំ7.6អ៊ីញ៕

រូបតំណាង
រូបតំណាង

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...