QR កូដល្បីខ្លាំង Android 13 អាចនឹងបន្ថែមផ្លូវកាត់មុខងារនេះ ចូលប្រើកាន់តែរហ័ស - TrueID

QR កូដល្បីខ្លាំង Android 13 អាចនឹងបន្ថែមផ្លូវកាត់មុខងារនេះ ចូលប្រើកាន់តែរហ័ស

January 12, 2022

បរទេស៖ អស់ពេលជាច្រើនឆ្នាំ មុខងារស្កេន QR កូដមិនត្រូវបានភ្ជាប់មកជាមួយដោយផ្ទាល់ នៅក្នុងស្មាតហ្វូនទេហើយទាមទារឲ្យមានការដំឡើងកម្មវិធីពីខាងក្រៅ។ ដោយសារតែការស្កេន QR កូដកាន់តែមានភាពទូលំទូលាយ ក្រុមហ៊ុន Google ទំនងជានឹងបន្ថែមផ្លូវកាត់ឲ្យកាន់តែប្រសើរឡើងសម្រាប់ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 13។

រូបភាព Screenshots ដែលគេប្រាប់ថាជា Android 13 ត្រូវបានចែករំលែកដោយគេហទំព័រ Android Policeដោយមានបង្ហាញពីផ្លូវកាត់ថ្មីចំនួនពីរដែលនឹងមកដល់នៅលើប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Google ក្នុងពេលខាងមុខ។ ទីមួយត្រូវបានឃើញមាននៅលើរបាមីនុយ Quick Settingsដែលបង្ហាញជម្រើសសម្រាប់អ្នកប្រើប្រាស់ ដើម្បីបើកមុខងារ QR កូដកាន់តែរហ័សប៉ុន្តែនៅក្នុងរូបភាពនេះ វាហាក់ដូចជាមិនទាន់អាចប្រើបាននៅឡើយ។

វិធីបើកផ្លូវកាត់ទីមួយ
វិធីបើកផ្លូវកាត់ទីមួយ

ទីពីរគឺជាផ្លូវកាត់ដែល Google ហាក់ដូចជាកំពុងបន្ថែមទៅកាន់ Android 13 សម្រាប់ការចូលទៅប្រើ QR កូដ ដោយអាចចូលទៅកំណត់នៅក្នុងកន្លែងlockscreen។ វាអាចបើកដំណើរការផ្លូវកាត់នេះបានដោយចូលទៅក្នុង Settings នៅកន្លែងមីនុយ “Lock Screen” ហើយវានឹងបង្ហាញផ្នែក “Show QR Scanner”។ គេមិនច្បាស់ទេ ថាតើវានឹងដំណើរការជាប៊ូតុងនៅលើផ្ទៃអេក្រង់ចាក់សោរតែម្ដងឬក៏វាគ្រាន់តែអនុញ្ញាតឲ្យអ្នកប្រើ បើកការស្កេន QR កូដ ពីរបាquick settings ស្របពេលទូរសព្ទកំពុងជាប់សោរ។

វិធីបើកផ្លូវកាត់ទីពីរ
វិធីបើកផ្លូវកាត់ទីពីរ

ក្នុងករណីផ្សេងៗក្រុមហ៊ុន Google អាចធ្វើការផ្លាស់ប្ដូរពីរបៀបគ្រប់គ្រង QRកូដ៕

ប្រភព: 9to5Google

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...