Samsung Galaxy A22 5G ដែលល្បីលេចឮថាមានតម្លៃសមរម្យបំផុត និងមានលក្ខណៈអស្ចារ្យស្មានមិនដល់បានបង្ហាញខ្លួនពិតហើយ ជាមួយកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស់ស្ទះទៀត! - TrueID

Samsung Galaxy A22 5G ដែលល្បីលេចឮថាមានតម្លៃសមរម្យបំផុត និងមានលក្ខណៈអស្ចារ្យស្មានមិនដល់បានបង្ហាញខ្លួនពិតហើយ ជាមួយកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស់ស្ទះទៀត!

June 16, 2021

ភ្នំពេញ៖ មុននឹងក្រុមហ៊ុន សាមសុងបានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ ២០២១ នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ ជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើនពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូន ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុនសាមសុង នៅប្រទេសកម្ពុជាយ៉ាងច្រើននៅមិនសុខ អន្ទះសារ ចង់ដឹងច្បាស់ ឃើញផ្ទាល់ និងប៉ះផ្ទាល់ខ្លាំងណាស់ ថាតើSamsung Galaxy A22 5G ដែលកំពុងល្បីនេះ មានរូបរាងស្អាតបែបណា និងអស្ចារ្យកម្រិតណា។

Samsung Galaxy A22 5G
Samsung Galaxy A22 5G

ព័ត៌មានបែកធ្លាយមួយចំនួនបានបង្ហាញថា Samsung Galaxy A22 5G មានតម្លៃប្រហែល ២៧៩ ដុល្លារប៉ុណ្ណោះជាមួយនឹងអេក្រង់ទំហំ 6.6” បំពាក់ដោយកាមេរ៉ាក្រោយ ៤ គ្រាប់ និងមានទំហំផ្ទុកធំថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយក៏ថ្ងៃនេះក្រុមហ៊ុន សាមសុងនឹងធ្វើការបង្ហាញជូនក៏ដូចជាដាក់លក់ផ្លូវការនូវ Samsung Galaxy A22 5G របស់ខ្លួន ដើម្បីស្រាយចម្ងល់និងលាតត្រដាងជាមួយនឹងព័ត៌មានបែកធ្លាយដ៏គួរឱ្យរសើបនេះ។

Samsung Galaxy A22 5G
Samsung Galaxy A22 5G

សូមបញ្ជាក់ថាលើកនេះ Samsung Galaxy A22 5G ដែលក្រុមហ៊ុនសាមសុង ចេញលក់ផ្លូវការពេលនេះ គឺត្រូវបានផលិតឡើងនិងបំពាក់នូវបច្ចេកវិទ្យាទំនើបក៏ដូចជាលក្ខណៈពិសេសៗជាច្រើនដូចជា៖ ទំហំអេក្រង់៖ 6.6”,SUPER AMOLED, 90 Hz Refresh Rate, កាមេរ៉ាក្រោយ ៤ គ្រាប់,ទំហំផ្ទុកធំនិងមានថាមពលថ្មធំ (កាន់តាំងពីព្រឹករហូតដល់យប់) និងធ្វើការដាក់លក់ជូនអតិថិជនជាពិសេសក្នុងតម្លៃត្រឹមតែ ២៧៩ដុល្លារ ប៉ុណ្ណោះ ដែលអមមកជាមួយនឹងជម្រើស ៣ ពណ៌ ដ៏ស្រស់ស្អាត ទាកទាញ និងពេញនិយមបំផុតគឺពណ៌ស្វាយ ខ្មៅ និងបៃតង។

Samsung Galaxy A22 5G
Samsung Galaxy A22 5G

អ្វីដែលកាន់តែពិសេសបំផុតនោះគឺ រាល់ពេលទិញ Samsung Galaxy A225G ជាមួយតម្លៃដ៏សមរម្យបំផុតនេះនឹងទទួលបានការថែមជូននូវកាដូជាច្រើនដូចជា៖

* អាវយឺតដ៏ស្រស់ស្អាតភ្លាម

* ឆត្រដ៏ស្រស់ស្អាតភ្លាម

* ស្រោមថ្លាដ៏មានគុណភាពភ្លាម

* Screen Protector ភ្លាម

* កាសដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ភ្លាមៗផងដែរ។

ម៉េចដែរប៉ុណ្ណឹង! បានប្រើស្មាតហ្វូន 5G ដែលមានតម្លៃដ៏សមរម្យបំផុតនិងទំនើបអស្ចារ្យហើយបានទាំងការថែមជូនម៉ាពេញចិត្តទៀត។ រកឯណាបានទៅ រកបានតែជាមួយសាមសុង ប៉ុណ្ណោះ។

Samsung Galaxy A22 5G
Samsung Galaxy A22 5G

បើចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងទៀត លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖SamsungCambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់បន្ថែម ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសផ្សេងពីក្រុមហ៊ុនសាមសុង។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕ 

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...