បរទេស៖ ការផ្ដល់ជូនចំនួន450លានដុល្លារ ទៅកាន់ក្រុមហ៊ុន Globalstar ដែលជាសេវាកម្មផ្កាយរណប ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបើកដំណើរការមុខងារសង្គ្រោះបន្ទាន់ Emergency SOS របស់ Appleតាមរយៈផ្កាយរណប ដែលនឹងមកដល់សែស្រឡាយ iPhone 14 នៅចុងខែនេះ។ មូលនិធិនេះត្រូវបានធានាតាមរយៈ Advanced ManufacturingFund របស់ Appleហើយនឹងឆ្ពោះទៅរកការកែមល្អដ៏សំខាន់ នៅក្នុងបណ្ដាញផ្កាយរណបនិងស្ថានីយលើដីរបស់ក្រុមហ៊ុន Globalstar។
ស្ថានីយទាំងនោះត្រូវបានបំពាក់ដោយអង់តែនថាមពលខ្ពស់ ដែលបង្កើតឡើងដោយ CobhamSatcom ក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលបុគ្គលិកប្រហែល 300នាក់ នៅក្រុមហ៊ុន Globalstarនឹងផ្គត់ផ្គង់សេវាកម្មថ្មីនេះ។ សេវាកម្មថ្មីនេះនឹងប្រើប្រាស់ វិសាលគមនៅក្នុងក្រុម Lនិង S ដែលបង្កើតឡើងជាពិសេសសម្រាប់សេវាផ្កាយរណបចល័តដោយ ITU Radio Regulations។ នៅពេល iPhone14 ធ្វើការស្នើសុំពីផ្កាយរណប សារត្រូវបានទទួលដោយផ្កាយរណបមួយក្នុងចំណោមផ្កាយរណបចំនួន24របស់ Globalstar នៅក្នុងគន្លងទាបផែនដី បន្ទាប់មកវាផ្ញើសារទៅកាន់ស្ថានីយលើដីផ្ទាល់ខ្លួនដែលបញ្ជូនវាទៅកាន់សេវាសង្គ្រោះបន្ទាន់។
មុខងារសង្គ្រោះបន្ទាន់ EmergencySOS របស់ Apple តាមរយៈផ្កាយរណប នឹងចាប់ផ្ដើមនៅចុងខែនេះនៅក្នុងសហរដ្ឋអាមេរិកនិងកាណាដា។ រយៈពេល2ឆ្នាំដំបូងគឺមិនគិតថ្លៃនោះទេបន្ទាប់មកវានឹងតម្រូវឲ្យមានការជាវដែលត្រូវបង់ប្រាក់ ប៉ុន្តែតម្លៃមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
ប្រភព: GSMArena