ល្បីថា MacBook Air 13អ៊ីញ ជាមួយអេក្រង់ OLED នឹងបញ្ចេញនៅឆ្នាំ2024 - TrueID

ល្បីថា MacBook Air 13អ៊ីញ ជាមួយអេក្រង់ OLED នឹងបញ្ចេញនៅឆ្នាំ2024

December 13, 2022

បរទេស៖ ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញ MacBook Air ទំហំ13អ៊ីញថ្មី, ម៉ូឌែល iPad Pro 11អ៊ីញ, និង iPadPro 12.9អ៊ីញ ជាមួយនឹងអេក្រង់ OLED នៅឆ្នាំ2024នេះបើយោងតាមអ្នកប្រឹក្សាឧស្សាហកម្មផ្នែកអេក្រង់ គឺលោក RossYoung ដែលបានចែករំលែកព័ត៌មានត្រឹមត្រូវ នាពេលកន្លងមក អំពីផលិតផលរបស់Apple នាពេលអនាគត។ លោក Young បានចែករំលែកព័ត៌មានចុងក្រោយរបស់គាត់ នៅលើបណ្ដាញសង្គម Twitter ជាមួយអ្នកតាមដាន។

លោក Young មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមនោះទេប៉ុន្តែកាលពីដើមឆ្នាំនេះ គាត់បាននិយាយថា ឧបករណ៍ទាំងបីខាងលើនេះ នឹងមានអេក្រង់ two-stackOLED ជាមួយនឹងស្រទាប់បញ្ចេញពណ៌ក្រហម បៃតង និងខៀវចំនួនពីរសម្រាប់បង្កើនពន្លឺនិងកាត់បន្ថយថាមពលប្រើប្រាស់។ លោក Young បាននិយាយកាលពីមុនថា ឧបករណ៍ទាំងបីនឹងគាំទ្រ ProMotion សម្រាប់ refresh rate រហូតដល់ 120Hz។ បច្ចុប្បន្ន មិនមាន Macs ឬ iPads ដែលមានអេក្រង់ OLED ទេ។

ម៉ូឌែល MacBook Airនិង iPad Pro ចុងក្រោយបង្អស់របស់ Appleត្រូវបានបំពាក់ដោយ LCDs ដោយ iPad Pro12.9អ៊ីញ មានមុខងារ mini-LED ពន្លឺពីខាងក្រោយ។មិនដូចអេក្រង់ LCD និង mini-LED អេក្រង់OLED ឯនេះវិញមានគ្រាប់ភិចសែលបញ្ចេញពន្លឺដោយខ្លួនឯងនិងមិនទាមទារពន្លឺពីខាងក្រោយ ដែលផ្ដល់ឲ្យឧបករណ៍ នូវសមាមាត្រកម្រិតពណ៌និងអាយុកាលថ្មកាន់តែប្រសើរ៕

រូបតំណាង
រូបតំណាង

ប្រភព: MacRumors

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...