កុំភ្លេចណា៎! ខែនេះនឹងកើតមានបាតុភូតកម្របំផុត ភពចំនួនប្រាំរះបន្តកន្ទុយគ្នា នៅលើមេឃ - TrueID

កុំភ្លេចណា៎! ខែនេះនឹងកើតមានបាតុភូតកម្របំផុត ភពចំនួនប្រាំរះបន្តកន្ទុយគ្នា នៅលើមេឃ

June 3, 2022

យល់ដឹង៖ កុំភ្លេចណា៎ នៅចុងសប្ដាហ៍នេះ នឹងចាប់ផ្ដើមមានព្រឹត្តិការណ៍ភពចំនួនប្រាំ រះឡើងបន្តគ្នាជាជួរនៅលើមេឃពេលយប់។ ចាប់ពីថ្ងៃសុក្រ ទី៣ ខែមិថុនា ភពទាំង៥ដូចជា សៅរ៍ព្រហស្បតិ៍ អង្គារ សុក្រ និងពុធ នឹងរះបន្តកន្ទុយគ្នាតាមលំដាប់នៃភព។ បាតុភូតដ៏កម្រនេះមិនបានកើតឡើងចាប់តាំងពីខែធ្នូ ឆ្នាំ២០០៤ ហើយនៅឆ្នាំនេះ ចម្ងាយរវាងភពពុធនិងភពសៅរ៍នឹងតិចជាងមុននេះបើយោងតាមទស្សនាវដ្ដី Sky & Telescope។

ទស្សនាវដ្ដីអវកាសនេះបាននិយាយថាអ្នកចាំមើលផ្កាយទាំងឡាយនឹងចាំបាច់ត្រូវមានកែវយឹតរបស់ពួកគេ រួមទាំងផ្ទៃមេឃស្រឡះពីជើងមេឃនៃទិសខាងកើតដើម្បីមើលភពពុធ នៅជិតដើមខែ។ ខណៈដែលខែមិថុនាបន្តទៅមុខភពពុធកាន់តែភ្លឺនិងងាយស្រួលមើល។ ចំណែកភពដែលនៅសល់ទាំងប៉ុន្មានទៀតគួរតែអាចមើលឃើញបានជាប់លាប់ ដោយភ្នែកទទេ។ ពេលវេលាដ៏ល្អបំផុត ដើម្បីមើលភពទាំង៥តែម្ដងនៅលើផ្ទៃមេឃតែមួយគឺនៅរយៈពេល៣០នាទីមុនពេលថ្ងៃរះ។

អ្នកមិនចាំបាច់ធ្វើដំណើរស្វែងរកកន្លែងដែលអាចមើលឃើញសកម្មនេះទេ ព្រោះវានឹងមើលឃើញសម្រាប់មនុស្សនៅជុំវិញពិភពលោក។អ្នកមើលផ្កាយនៅអឌ្ឍគោលខាងជើងអាចមើលឃើញភពទាំងនេះ ពីជើងមេឃទិសខាងកើតទៅភាគអាគ្នេយ៍ខណៈដែលអ្នកនៅអឌ្ឍគោលខាងត្បូងគួរតែមើលជើងមេឃទិសខាងកើតទៅឦសាន។តម្រូវការតែមួយគត់គឺផ្ទៃមេឃច្បាស់ស្រឡះ ក្នុងទិសដៅនៃការបង្ហាញខ្លួនរបស់ភពម្ដងមួយៗ៕

ភពសៅរ៍ ព្រហស្បតិ៍ អង្គារ សុក្រ និងពុធ នឹងរះបន្តកន្ទុយគ្នា នៅក្នុងខែនេះ
ភពសៅរ៍ ព្រហស្បតិ៍ អង្គារ សុក្រ និងពុធ នឹងរះបន្តកន្ទុយគ្នា នៅក្នុងខែនេះ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...