មានតម្រុយថា Samsung Galaxy S23 Ultra នឹងអាចអានសម្គាល់ក្រយៅដៃ កាន់តែរហ័ស ជាមួយផ្ទៃស្កេនធំជាងមុន - TrueID

មានតម្រុយថា Samsung Galaxy S23 Ultra នឹងអាចអានសម្គាល់ក្រយៅដៃ កាន់តែរហ័ស ជាមួយផ្ទៃស្កេនធំជាងមុន

August 21, 2022

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន​ Samsung បានបញ្ចេញទូរសព្ទអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ហើយស្មាតហ្វូនលំដាប់កំពូលបន្ទាប់ដែលក្រុមហ៊ុនកូរ៉េនឹងបង្ហាញគឺឧបករណ៍ Galaxy S23 ដែលរំពឹងថា នឹងមកដឹងដល់ក្នុងខែមករាឬកុម្ភៈ។

ស៊េរី Galaxy S23 នឹងរួមបញ្ចូលម៉ូឌែល Ultraដែលយោងទៅតាមពាក្យចចាមអារ៉ាមថ្មី នឹងបំពាក់សេនស័រស្កេនក្រយៅដៃ 3DSonic Max របស់ក្រុមហ៊ុន Qualcomm។នេះមិនមែនជាសេនស័រថ្មីនោះទេ។ គេបានធ្លាប់ឃើញវារួចមកហើយ នៅលើទូរសព្ទ iQOO 9 Pro និង vivo X80 Proដែលមានន័យថា Samsung Galaxy S23 Ultra នឹងភ្ជាប់មកជាមួយការអានសម្គាល់ក្រយៅដៃលឿនជាងមុនដែលមានផ្ទៃស្កេនធំជាងមុនផងដែរ។

គេមិនច្បាស់ទេ ថាតើ Samsung នឹងប្រើប្រាស់មុខងារស្កេនក្រយៅដៃថ្មីនេះនៅលើស្មាតហ្វូន Galaxy S23 ទាំងអស់ ឬក៏តែនៅលើ GalaxyS23 Ultra ដែលនឹងទទួលបានការអាប់ដេតនេះ។ គេសង្ឃឹមថា នឹងដឹងពីរឿងនេះនៅប៉ុន្មានខែខាងមុខនេះ៕

រូបគំរូ Samsung Galaxy S23 Ultra (រូបភាពពី Technizo Concept)
រូបគំរូ Samsung Galaxy S23 Ultra (រូបភាពពី Technizo Concept)

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...