លើកនេះ លេចធ្លាយលក្ខណៈសម្បត្តិទូទៅ ទាក់ទងនឹងទូរសព្ទអេក្រង់បត់ Galaxy Z Flip4 - TrueID

លើកនេះ លេចធ្លាយលក្ខណៈសម្បត្តិទូទៅ ទាក់ទងនឹងទូរសព្ទអេក្រង់បត់ Galaxy Z Flip4

June 2, 2022

បរទេស៖ ការលេចធ្លាយកាលពីពេលមុនៗ បានបង្ហាញអ្វីគ្រប់យ៉ាងទាក់ទងនឹង Galaxy Z Fold4 ដែលអ្នកត្រូវដឹង។ ឥឡូវនេះ មានការបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់ GalaxyZ Flip4 ដោយប្រភពលោក Yogesh Brar។

SamsungGalaxy Z Flip4 នឹងប្រើឈីប Qualcomm Snapdragon 8+ Gen 1 ជាមួយរ៉េម8GB និងអង្គផ្ទុកទិន្នន័យរហូតដល់256GB។ ការលេចធ្លាយនេះក៏ស្របជាមួយនឹងរបាយការណ៍មួយផ្នែកកាលពីមុនដែលត្រូវបានគេនិយាយថា វាមានទំហំថ្ម 3,700mAh ដោយគាំទ្រការសាកថ្មលឿន 25W តាមខ្សែ និង 10W ឥតខ្សែ។ ស្មាតហ្វូននេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android12 ជាមួយនឹង One UI 4.1 នៅពីលើ។

GalaxyZ Flip4 អាចនឹងបំពាក់អេក្រង់ AMOLED ទំហំ6.7អ៊ីញកម្រិតភាពច្បាស់ FHD+ ជាមួយល្បឿន 120 Hz refreshrate សម្រាប់អេក្រង់គោល។ ចំណែកអេក្រង់បន្ទាប់បន្សំរបស់វាមួយទៀតគឺជាបន្ទះ AMOLED ទំហំ2.1អ៊ីញដែលជាការអាប់ដេតបន្តិចពីប្រភេទ1.7អ៊ីញ កាលពីម៉ូឌែលមុនៗ។ នៅផ្នែកខាងក្រោយវាមានម៉ូឌុលកាមេរ៉ា 12MP ចំនួនពីរ ដោយមួយក្នុងចំណោមនោះគឺជាប្រភេទឡេនទូលាយ។កាមេរ៉ាខាងមុខរបស់វាមានទំហំ10MP ដែលនឹងគ្រប់ការថតរូបសែហ្វីនិងការហៅជាវីដេអូ៕

រូបភាពពី @OnLeaks & 91mobiles
រូបភាពពី @OnLeaks & 91mobiles
រូបភាពពី @OnLeaks & 91mobiles
រូបភាពពី @OnLeaks & 91mobiles
រូបភាពពី @OnLeaks & 91mobiles
រូបភាពពី @OnLeaks & 91mobiles

ប្រភេទ: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...