បរទេស៖ ប្រហោងខ្មៅមួយប្រភេទដែលពិបាកយល់ត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ីក្បែរខាងយើងជាលើកដំបូង នេះបើយោងតាមការសិក្សាថ្មីមួយដោយផ្អែកលើការសង្កេតពីតេឡេទស្សន៍ European SouthernObservatory (ESO's) Very Large Telescope។ប្រហោងខ្មៅម៉ាស់ផ្កាយអសកម្មផ្សេងៗ ដែលត្រូវបានបង្កើតឡើងនៅពេលផ្កាយដ៏ធំឈានដល់ទីបញ្ចប់នៃជីវិតរបស់ពួកវាគឺពិបាកសង្កេតមើលណាស់ ដោយសារពួកវាមិនមានទំនាក់ទំនងច្រើនជាមួយបរិស្ថានជុំវិញខ្លួន។នេះគឺដោយសារតែ ប្រហោងខ្មៅអសកម្មនានាមិនបញ្ចេញកាំរស្មីអ៊ិចកម្រិតខ្ពស់នោះទេមិនដូចប្រហោងខ្មៅភាគច្រើន។
ខណៈពេលដែលត្រូវបានគេគិតថា វាជាបាតុភូតលោកធាតុធម្មតាប្រហោងខ្មៅប្រភេទនេះកាលពីមុនមិនត្រូវបានគេរកឃើញច្បាស់លាស់នៅខាងក្រៅកាឡាក់ស៊ីរបស់យើងទេ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវអាមេរិកនិងអឺរ៉ុបដែលចូលរួមក្នុងការសិក្សានេះ។ ប្រហោងខ្មៅដែលទើបតែរកឃើញថ្មីនេះ ត្រូវបានគេហៅថា VFTS243 ហើយយ៉ាងហោចណាស់គឺមានម៉ាស់៩ដងនៃព្រះអាទិត្យរបស់យើងហើយវាវិលជុំវិញផ្កាយពណ៌ខៀវដ៏ក្ដៅ ដែលមានទម្ងន់២៥ដងនៃម៉ាស់ព្រះអាទិត្យដែលធ្វើឲ្យវាជាផ្នែកមួយនៃប្រព័ន្ធផ្កាយភ្លោះ។
លោក Pablo Marchant ដែលជាអ្នកជំនាញខាងតារាវិទូនៅសាកលវិទ្យាល័យ KU Leuven ក្នុងប្រទេសបែលហ្ស៊ិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«វាពិតជាមិនគួរឲ្យជឿ ដែលយើងស្ទើរតែមិនដឹងពីប្រហោងខ្មៅ ដែលនៅស្ងៀមផ្សេងៗ ដែលផ្ដល់ឲ្យតារាវិទូទូទៅគិតថាតើពួកវាមានលក្ខណៈយ៉ាងដូចម្ដេច»៕
ប្រភព: CNN