រកឃើញត្រីបាឡែនបុរាណជើងបួន ប្រភេទថ្មីមួយ នៅក្នុងប្រទេសអេហ្ស៊ីប - TrueID

រកឃើញត្រីបាឡែនបុរាណជើងបួន ប្រភេទថ្មីមួយ នៅក្នុងប្រទេសអេហ្ស៊ីប

August 27, 2021

អេហ្ស៊ីប៖ អ្នកវិទ្យាសាស្ត្រនៅអេហ្ស៊ីបបានកំណត់ប្រភេទត្រីបាឡែនជើងបួនប្រភេទថ្មីដែលបានរស់នៅប្រហែល៤៣លានឆ្នាំមុន។ ផូស៊ីលរបស់សត្វត្រីបាឡែន Phiomicetus anubis រស់នៅក្នុងទឹកក៏បានលើគោកក៏បាន ត្រូវបានរកឃើញដំបូងនៅវាលខ្សាច់ខាងលិចអេហ្ស៊ីប។បុព្វបុរសរបស់ត្រីបាឡែនសម័យបច្ចុប្បន្នអភិវឌ្ឍន៍ពីថនិកសត្វដូចសត្វក្ដាន់ដែលរស់នៅលើគោកក្នុងរយៈពេល១០លានឆ្នាំ។

យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយដោយទិនានុបវត្តិProceedings of the Royal Society B កាលពីថ្ងៃពុធបានឲ្យដឹងថាដោយមានទម្ងន់ប្រហែល៦០០គីឡូក្រាមនិងប្រវែង៣ម៉ែត្រ សត្វ Phiomicetusanubis នេះមានឆ្អឹងថ្គាមរឹងមាំ ដើម្បីចាប់សត្វធ្វើជាអាហារ។ត្រីបាឡែនប្រភេទនេះអាចដើរលើគោកក៏បាន ហើយហែលក្នុងទឹកក៏បាន។

រូបតំណាងគូរដោយវិចិត្រករ
រូបតំណាងគូរដោយវិចិត្រករ

គ្រោងឆ្អឹងផ្នែកខ្លះត្រូវបានគេរកឃើញនៅក្នុងតំបន់ដីសណ្ដ Fayum ហើយត្រូវបានវិភាគដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យMansoura University។ថ្វីត្បិតែបច្ចុប្បន្នតំបន់នេះជាវាលខ្សាច់ ប៉ុន្តែពីមុនវាត្រូវបានគ្របដណ្ដប់ដោយសមុទ្រនិងជាប្រភពសម្បូរផូស៊ីល។ ទោះបីជានេះមិនមែនជាលើកទីមួយដែលផូស៊ីលត្រីបាឡែនមានជើងត្រូវបានគេរកឃើញក៏សត្វត្រីបាឡែន Phiomicetus anubis ត្រូវបានគេជឿថាគឺជាសត្វពាក់កណ្ដាលទឹកពាក់កណ្ដាលគោកប្រភេទដើម ត្រូវបានគេរកឃើញនៅក្នុងទ្វីបអាហ្វ្រិក។

ត្រីបាឡែនដំបូងគេត្រូវបានគេគិតថា បានវិវត្តដំបូងនៅអាស៊ីខាងត្បូងប្រហែល៥០លានឆ្នាំមុន។ នៅឆ្នាំ២០១១ ក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណនៅប្រទេសប៉េរូបានរកឃើញផូស៊ីលត្រីបាឡែនអាយុកាល៤៣លានឆ្នាំ ដែលមានជើងបួនដែរ៕

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...