ចិន៖ ក្រុមហ៊ុន Vivo បានបញ្ចេញទូរសព្ទ X80 Pro នៅក្នុងប្រទេសចិន ដែលជាស្មាតហ្វូនដែលក្រុមហ៊ុនបានបង្ហាញ ជាមួយនឹងទូរសព្ទ X80 និង S15e។ ទូរសព្ទ X80Pro មានបំពាក់ដោយកំណែឈីបចំនួនពីរ គឺ Snapdragon 8 Gen 1 និង Dimensity 9000ដែលទាំងពីរនេះមកជាមួយរ៉េមឡើងទៅដល់ 12GB និងអង្គផ្ទុកទិន្នន័យឡើងដល់ទៅ 512GB។
X80 Pro មានអេក្រង់ AMOLED ទំហំ 6.78អ៊ីញ ដែលមានកម្រិតភាពច្បាស់1440p ជាមួយបច្ចេកវិទ្យា LTPO 3.0ដែរ។ ដូចនេះទូរសព្ទអាចសម្របជាមួយ refresh rateរបស់អេក្រង់នៅចន្លោះ 1-120 Hz ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។កំណែឈីបទាំងពីរនេះមានថាមពលថ្ម 4,700 mAh ដែល X80 Pro អាចបញ្ចូលថ្មបានក្នុងកម្រិត50 W ដោយឥតខ្សែ ឬ 80 W តាមរយៈខ្សែ។
លើសពីនេះទៅទៀត ឧបករណ៍ដែលមានការបញ្ជាក់កម្រិតការពារ IP68 នេះមានកាមេរ៉ាខាងមុខទំហំ 32MP ចំណែកកាមេរ៉ាគោលវិញមានទំហំ 50MP, ឡេនទូលាយមានទំហំ 48MP, កាមេរ៉ា telephoto មានទំហំ 12MP ជាមួយ 2x optical zoom, និងកាមេរ៉ា periscope ទំហំ 8MP ដែលផ្ដល់ 5x optical zoom។ ទូរសព្ទ X80 Pro អាចរកបាននៅក្នុងប្រទេសចិន ចាប់ពីតម្លៃ CNY5,499 (~US$838)។យ៉ាងណាមិញ X80 Pro អាចមានតម្លៃរហូតដល់CNY 6,699 (~ US$1,021) អាស្រ័យលើជម្រើសនៃមេម៉ូរីកាន់តែធំ។ពួកវានឹងមានជម្រើសពណ៌ដូចជា ខ្មៅ ខៀវ និងទឹកក្រូច៕
ប្រភព: Notebookcheck