ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះការគាំទ្រក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងទៅលើស្មាតហ្វូននៃត្រកូល Y ចំនួន 2ម៉ូឌែលចុងក្រោយនៃ vivo Y21 ក៏ដូចជាស្មាតហ្វូន vivo Y33s ដែលត្រូវបានធ្វើការចរាចរដាក់ដំណើរការលក់នៅលើទីផ្សារនាខែកញ្ញា ឆ្នាំ2021 នេះ។
អ្វីដែលធ្វើឲ្យមហាជនមានការគាំទ្រខ្លាំង គឺដោយសាតែវាជាស្មាតហ្វូនដែលអាចបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេជាមួយនឹងរូបរាងស្តើងស្រាល បច្ចេកវិទ្យាជឿនលឿន តម្លៃសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។
ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះក្រុមហ៊ុន vivo ក៏ខិតខំប្រឹងប្រែងក្នុងការឌីហ្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យក្លាយជាវត្ថុដ៏សំខាន់បំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។នៅក្នុងឆ្នាំ2021 នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដោយផ្អែកទៅលើយុទ្ធសាស្រ្តនៅក្នុងការពង្រឹងស្មាតហ្វូនរបស់ខ្លួនទៅលើផ្នែកថតរូបភាពប្រព័ន្ធបច្ចេកវិទ្យា ការឌីហ្សាញ និងកម្លាំងម៉ាស៊ីន។
មួយវិញទៀត ជាមួយនឹងរបាយការណ៍ថ្មីក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានសម្រេចត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនត្រកូលY មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញនូវពាក្យ 1 ឃ្លា «ត្រកូល 𝐘បន្ទាប់ជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតនៅក្នុងជួរតម្លៃ $𝟐𝟎𝟎!»
ចង់ដឹងកាន់តែច្បាស់ថា តើការបង្ហាញខ្លួនរបស់ស្មាតហ្វូននៃvivoត្រកូល Y បន្ទាប់មានភាពពិសេសនឹងរឹតតែអស្ចារ្យយ៉ាងណា ធ្វើការរង់ចាំតាមដានបន្តទៀតនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការ vivo៕