Apple ថា ខ្លួនកំពុងពង្រីកការប្រើប្រាស់ វត្ថុធាតុកែច្នៃឡើងវិញ សម្រាប់ផលិតផលរបស់ខ្លួន - TrueID

Apple ថា ខ្លួនកំពុងពង្រីកការប្រើប្រាស់ វត្ថុធាតុកែច្នៃឡើងវិញ សម្រាប់ផលិតផលរបស់ខ្លួន

April 20, 2022

បរទេស៖ ក្រុមហ៊ុន Apple កំពុងបញ្ចេញព័ត៌មានលម្អិតថ្មីអំពីការបង្កើននៃការប្រើប្រាស់វត្ថុធាតុកែច្នៃឡើងវិញ នៅទូទាំងផលិតផលរបស់ខ្លួនខណៈដែលក្រុមហ៊ុនកំពុងឆ្ពោះទៅរកគោលដៅរបស់ខ្លួន ទៅលើការគ្រប់គ្រងកាបូននៅឆ្នាំ2030។ លើសពីនេះ ក្រុមហ៊ុនបានបង្ហាញពី មាសកែច្នៃដែលមានការបញ្ជាក់និងប្រើប្រាស់ច្រើនជាងទ្វេដងនៃការប្រើប្រាស់សារធាតុ Tungsten (តង់ស្តែន) ដែលជាធាតុកម្រមាននៅលើផែនដី និងកូបាល់។

យោងតាមរបាយការណ៍វឌ្ឍនភាពបរិស្ថានឆ្នាំ2022 ជិត20%នៃវត្ថុធាតុទាំងអស់ដែលប្រើក្នុងផលិតផល Apple ក្នុងឆ្នាំ2021ត្រូវបានកែច្នៃឡើងវិញ ដែលជាការប្រើប្រាស់ខ្ពស់បំផុតមិនធ្លាប់មាននៃការកែច្នៃឡើងវិញ។បើយោងតាមក្រុមហ៊ុនបានឲ្យដឹងថា ក្នុងឆ្នាំ2021 59%នៃអាលុយមីញ៉ូមទាំងអស់ដែលApple ដឹកជញ្ជូន មាននៅក្នុងផលិតផលរបស់ខ្លួនបានមកពីប្រភពកែច្នៃឡើងវិញ ជាមួយនឹងផលិតផលជាច្រើន ដែលមាន10%នៃអាលុយមីញ៉ូមបានកែច្នៃឡើងវិញ។

Apple ក៏មានការវិវឌ្ឍឆ្ពោះទៅរកគោលដៅរបស់ក្រុមហ៊ុនក្នុងការលុបបំបាត់ប្លាស្ទិចពីការវេចខ្ចប់របស់ខ្លួន នៅឆ្នាំ2025 ដោយប្លាស្ទិចមានត្រឹមតែ4%នៃការវេចខ្ចប់ កាលពីឆ្នាំ2021។ ចាប់តាំងពីឆ្នាំ2015 Apple បានកាត់បន្ថយប្លាស្ទិចក្នុងការវេចខ្ចប់របស់ខ្លួនចំនួន 75%៕

រូបភាពពី Pexels
រូបភាពពី Pexels

ប្រភព: 9to5Mac

ទាក់ទងជាមួយ:
បរិស្ថាន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...