នេះជាលក្ខណៈសម្បត្តិផ្លូវការ របស់ទូរសព្ទអេក្រង់បត់ OPPO Find N2 ទើបតែចេញ - TrueID

នេះជាលក្ខណៈសម្បត្តិផ្លូវការ របស់ទូរសព្ទអេក្រង់បត់ OPPO Find N2 ទើបតែចេញ

December 16, 2022

ចិន៖ ក្រុមហ៊ុន OPPO បានដាក់បង្ហាញទូរសព្ទអេក្រង់បត់ Find N2 ដែលជាជំនាន់ទីពីរនៃត្រកូល Find N នៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងប្រទេសចិន។ ទូរសព្ទ Find N2 ធ្វើតាមការរចនារបស់អ្នកកាន់តំណែងមុនរបស់វាប៉ុន្តែមានការកែលម្អគួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងផ្នែកអេក្រង់, ត្រចៀកបើកបិទ,និងកាមេរ៉ា។ ចាប់ផ្ដើមជាមួយនឹងអេក្រង់ OLED ស្មាតហ្វូន FindN មានអេក្រង់ខាងក្រៅ 5.54អ៊ីញហើយអេក្រង់ខាងក្នុង 7.1អ៊ីញ។

ខណៈពេលដែលអេក្រង់ទាំងពីរមានសមត្ថភាពល្បឿន120Hz refresh rate មានតែអេក្រង់ខាងក្នុងប៉ុណ្ណោះដែលជាបន្ទះLTPO អាចផ្លាស់ប្ដូរ refresh rate រវាង1Hz ឡើងទៅ 120Hz។ ភាពខុសគ្នាសំខាន់មួយទៀតរវាងអេក្រង់ខាងក្រៅនិងអេក្រង់ខាងក្នុង គឺកម្រិតពន្លឺ។ OPPO អះអាងថា ពួកវាមានពន្លឺអតិបរមា1,350 nits និង 1,550 nits សម្រាប់អេក្រង់ខាងក្រៅនិងអេក្រង់គោលខាងក្នុងរៀងៗខ្លួន។

ដោយបំពេញបន្ថែមនៃការធ្វើឲ្យប្រសើរឡើងនៃអេក្រង់ខាងក្នុង OPPOFind N2 ភ្ជាប់មកជាមួយត្រចៀកបើកបិទដែលបានកែលម្អដែលអនុញ្ញាតឲ្យអេក្រង់ដាក់នៅមុំណាមួយ ចន្លោះពី 45°-125°។ ក្រុមហ៊ុនបានអះអាងថា តាមរយៈសារធាតុនិងវិស្វកម្មកាន់តែប្រសើរឡើងសម្រាប់ត្រចៀកបើកបិទវាបានកាត់បន្ថយស្នាមផ្នត់នៅលើអេក្រង់ខាងក្នុង បាន67%។

ទូរសព្ទFind N2 ត្រូវបានបំពាក់ដោយឈីប Snapdragon 8+ Gen 1, រ៉េមប្រភេទ LPDDR5ទំហំ 12/16 GB, និងទំហំផ្ទុកប្រភេទ UFS 3.1 ទំហំ 256/512 GB។ វាមានថាមពលថ្ម 4,520 mAh ដែលត្រូវការត្រឹមតែ40នាទី សម្រាប់ការសាកពេញដោយសារការសាកថ្មលឿន 67W SuperVOOC។

ងាកមកកាន់កាមេរ៉ាវិញ OPPOFind N2 បំពាក់នូវប្រព័ន្ធកាមេរ៉ាចំនួនបីនៅផ្នែកខាងក្រៅបន្ថែមដោយកាមេរ៉ាសែហ្វី 32MP ទម្លុះអេក្រង់ទាំងក្រៅនិងក្នុង។សេនស័រកាមេរ៉ាគោលគឺជា 1/1.56’’ 50MP Sony IMX890។ ទីពីរគឺជាឡេនទូលាយមានសេនស័រ 48MP 1/2” IMX581។ កាមេរ៉ាtelephoto គឺជាសេនស័រ 32MP IMX709។ដំណើរការរូបថតត្រូវបានគ្រប់គ្រងដោយ MariSilicon Xផ្ទាល់ពីក្រុមហ៊ុន OPPO ដែលបានអភិវឌ្ឍក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនHasselblad។

OPPO Find N2 និងចេញលក់នៅក្នុងប្រទេសចិនក្នុងតម្លៃស្មើនឹង US$1,150 និងUS$1,290 សម្រាប់ទំហំផ្ទុក 256GB និង 512GB រៀងៗខ្លួន។ គេមិនទាន់ដឹងអំពីកាលបរិច្ឆេទចេញលក់ជាផ្លូវការនៅឡើយទេ។ ដូចគ្នានេះដែរ គេក៏មិនដឹងថាតើឧបករណ៍នេះនឹងបង្ហាញខ្លួននៅលើទីផ្សារពិភពលោកដែរឬទេ៕

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...