បរទេស៖ ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ចេញវ៉ែនតាវៃឆ្លាតដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ក្នុងជំហានឆ្ពោះទៅរកគោលដៅនៃការផ្ដល់ជូនទស្សនីយភាពពិតជាក់ស្ដែង។ វ៉ែនតានេះត្រូវបានបង្កើតឡើងដោយសហការជាមួយអ្នកបង្កើតវ៉ែនតា Ray-Ban គឺក្រុមហ៊ុន EssilorLuxottica ហើយវាអនុញ្ញាតឲ្យអ្នកពាក់ អាចស្ដាប់តន្ត្រី ធ្វើការខលឬថតរូបភាពនិងវីដេអូខ្លីៗ ហើយចែករំលែកវាទៅកាន់សេវាកម្មហ្វេសប៊ុកតាមរយៈកម្មវិធី។
ហ្វេសប៊ុកបាននិយាយថាវ៉ែនតានេះត្រូវបានគេហៅថា "Ray-Ban Stories"នឹងចាប់ផ្ដើមពីតម្លៃ២៩៩ដុល្លារ។ វ៉ែនតាមួយនេះរួមមានជំនួយការនិម្មិតដែលអាចជួយយើងថតរូបភាពនិងវីដេអូ ដោយមិនបាច់ប្រើដៃ តាមរយៈការបញ្ជាដោយសំឡេង។ហ្វេសប៊ុកនិយាយថា ពន្លឺ LED នៅលើវ៉ែនតានឹងបង្ហាញឡើង នៅពេលកាមេរ៉ាបើកដើម្បីឲ្យអ្នកប្រើប្រាស់ដឹងថា ពួកគាត់កំពុងថតរូបភាពឬក៏វីដេអូ៕
ប្រភព: Reuters