ចិន៖ ទីបំផុត ក្រុមហ៊ុន Xiaomi បានបញ្ចេញទូរសព្ទកម្រិតមធ្យមថ្មីរបស់ខ្លួននៅក្នុងស៊េរី Redmi Note 11T។ ស៊េរីទូរសព្ទ Redmi Note 11Tគឺជាការអាប់ដេតម្ដងហើយម្ដងទៀត ពីទូរសព្ទ Redmi Note 11 Pro ដែលបានបង្ហាញខ្លួនក្នុងខែតុលាឆ្នាំមុន។ Redmi Note 11TPro មានអេក្រង់ LCD ទំហំ6.67អ៊ីញ កម្រិតភាពច្បាស់FHD+ និងល្បឿន 144Hz refresh rate។
យ៉ាងណាមិញ វាប្រើប្រាស់ឈីប Dimensity 8100ដ៏គួរឲ្យចាប់អារម្មណ៍ពីក្រុមហ៊ុន MediaTek។ RedmiNote 11T Pro ផ្តល់នូវរ៉េម LPDDR5 និងទំហំផ្ទុក UFS 3.1។ មកកាន់ផ្នែកកាមេរ៉ាវិញវាមានឡេនគោល64MP, ឡេនទូលាយទំហំ8MP,និងឡេនម៉ាក្រូទំហំ2MP។ ចំពោះកាមេរ៉ាសែហ្វីវិញមានទំហំ16MP។ លក្ខណៈពិសេសផ្សេងទៀតរបស់ RedmiNote 11T Pro រួមមានថាមពលថ្ម 5080mAh, ការសាកថ្មកម្លាំង 67W, speakers ស្ដេរ៉េអូ, ការគាំទ្រប៊្លូធូ 5.3, រន្ធដោតកាស 3.5mm, និងវិញ្ញាបនប័ត្រ IP53។
ទូរសព្ទនេះមានជម្រើសមេម៉ូរី ដូចជា រ៉េម6GB/ទំហំផ្ទុក128GB, រ៉េម8GB/ទំហំផ្ទុក128GB, រ៉េម8GB/ទំហំផ្ទុក256GB ដែលនីមួយៗមានតម្លៃ CNY 1699 (US$255), CNY 1899 (US$285) និង CNY 2099 (US$305)៕
ប្រភព: Notebookcheck