ថតជាប់ស្ដែងៗដុំបាល់ភ្លើងដ៏ភ្លឺ ហោះធ្លាក់ពីលើមេឃ នៅភាគខាងត្បូងប្រទេសអង់គ្លេស (មានវីដេអូ) - TrueID

ថតជាប់ស្ដែងៗដុំបាល់ភ្លើងដ៏ភ្លឺ ហោះធ្លាក់ពីលើមេឃ នៅភាគខាងត្បូងប្រទេសអង់គ្លេស (មានវីដេអូ)

September 7, 2021

បរទេស៖ អាចម៍ផ្កាយមួយភ្លឺដ៏ខ្លាំងត្រូវបានគេប្រទះឃើញ នៅលើដៃសមុទ្រEnglish Channel។ វាត្រូវបានគេមើលឃើញនៅម៉ោងប្រហែល២២:៤៥ កាលពីថ្ងៃអាទិត្យ ហើយក៏ត្រូវបានថតជាប់នៅពេលវាចូល​មកក្នុងបរិយាកាសលើកោះ Jersey។ កោះ Jersey និង Guernsey គឺកន្លែងដ៏ល្អបំផុតសម្រាប់សង្កេតមើល នេះបើយោងតាមលោក JimRowe មកពីសម្ព័ន្ធ UK Fireball Alliance។

លោក Rowe ប៉ាន់ស្មានថាអាចម៍ផ្កាយនេះមានទំហំមួយក្ដាប់ដៃ។ គាត់បាននិយាយថា ពេលដែលអាចម៍ផ្កាយតូចៗរាប់ពាន់ត្រូវបានគេមើលឃើញថាមានពន្លឺព្រាលៗរៀងរាល់យប់ អាចម៍ផ្កាយដ៏ភ្លឺមួយចំនួនដូចជាអាមួយទើបត្រូវថតជាប់នៅក្នុងកាមេរ៉ាលើកោះ Jersey កាលពីថ្ងៃអាទិត្យគឺត្រូវបានមើលឃើញនៅអង់គ្លេសតែបីឬបួនដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក Rowe បានប្រាប់ថា មូលហេតុដែលដុំបាល់ភ្លើងជាច្រើនថតជាប់នៅភាគខាងត្បូងប្រទេសអង់គ្លេសគឺដោយសារតែមានចំនួនកាមេរ៉ាច្រើន។ ដូច្នេះមានកាមេរ៉ាកាន់តែច្រើននៅលើកោះ Jerseyនិង Guernsey អាចម៍ផ្កាយកាន់តែច្រើននឹងត្រូវបានគេរកឃើញនៅក្នុងប្រទេសបារាំងឬអង់គ្លេស៕

រូបភាព
រូបភាព
វីដេអូ

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...