បរទេស៖ ប្រភពអ្នកលេចធ្លាយដ៏ល្បី នោះគឺ Ice universe បាននិងកំពុងផ្ដល់នូវព័ត៌មានលម្អិតថ្មីៗមួយចំនួនអំពីស៊េរីទូរសព្ទ Samsung Galaxy S23។ វាហាក់ដូចជា GalaxyS23 និង Galaxy S23+នឹងត្រូវបានដាក់កម្រិតនៃរ៉េម នៅត្រឹម 8GB ដោយប្រភពនេះអះអាងថានេះគឺជាការបញ្ជាក់ 100%។
ខណៈពេលដែលរ៉េម 8GB សម្រាប់ស្មាតហ្វូនមិនមែនជារឿងអាក្រក់នោះទេ ព្រោះក្រុមហ៊ុន Apple ថែមទាំងពិចារណាថា 6GB គឺគ្រប់គ្រាន់សម្រាប់សែស្រឡាយiPhone 14 របស់ខ្លួន វានឹងមានមនុស្សមួយចំនួនដែលខកចិត្តលើចំណុចនេះដែល Samsung សម្រេចចិត្តមិនផ្លាស់ប្ដូរ។ វាក៏ត្រូវបានគេរំពឹងថាស្មាតហ្វូនត្រកូល Galaxy S ឆ្នាំ2023 នឹងប្រើប្រាស់ប្រភេទរ៉េម LPDDR5X ដែលមានល្បឿនលឿន ជាមួយនឹងមេម៉ូរីលឿនជាងមុនសម្រាប់បរិមាណដែលមិនផ្លាស់ប្ដូរ៕
ប្រភព: Notebookcheck