គេរាយការណ៍ថា Apple បានជួលអ្នកធ្វើការម្នាក់ពីក្រុមហ៊ុន Meta សម្រាប់ឧបករណ៍វ៉ែនតា mixed reality - TrueID

គេរាយការណ៍ថា Apple បានជួលអ្នកធ្វើការម្នាក់ពីក្រុមហ៊ុន Meta សម្រាប់ឧបករណ៍វ៉ែនតា mixed reality

December 28, 2021

បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាបានជួលអ្នកស្រី Andrea Schubert ដែលជាប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនMeta ដើម្បីផលិតផល augmented reality (AR) របស់ខ្លួន នេះបើយោងតាមអ្នកយកព័ត៌មាន Bloomberg លោក MarkGurman នៅក្នុងព្រឹត្តិបត្រ Power On របស់គាត់។

ផេកLinkedIn របស់អ្នកស្រី Schubert បង្ហាញថាគាត់បានធ្វើការឲ្យក្រុមហ៊ុន Meta ជិតប្រាំមួយឆ្នាំហើយ។ លោក Gurman ពន្យល់ថា ក្រុមហ៊ុន Meta ជាមួយនឹងក្រុមហ៊ុន Oculus គឺជាអ្នកនាំមុខទីផ្សារផ្នែកឧបករណ៍វ៉ែនតានេះដូច្នេះការជួលបែបនេះគឺពិតជាសមហេតុផល ខណៈ Apple ជិតប្រកាសបង្ហាញផលិតផលឧបករណ៍វ៉ែនតារបស់ខ្លួនដែរ។

ពាក្យចចាមអារ៉ាមនៅតែបន្តវិលជុំវិញឧបករណ៍វ៉ែនតា AR/VR របស់ក្រុមហ៊ុនApple ដោយ Apple នៅមិនព្រមបង្ហើបពីផលិតផលរបស់ខ្លួនសោះ។ព័ត៌មានពី Bloomberg ធ្លាប់បានរាយការណ៍ថា ឧបករណ៍វ៉ែនតានេះអាចនឹងមានតម្លៃប្រហែល3,000ដុល្លារ ហើយភ្ជាប់មកជាមួយបន្ទះបង្ហាញ 8K ជាមួយសេនស័រ3D សម្រាប់ដៃ។ ឧបករណ៍នេះប្រហែលជាត្រូវពឹងផ្អែកលើ iPhoneឬ Mac។

ទោះជាយ៉ាងណាក៏ដោយគេប្រហែលជាមិនរង់ចាំយូរប៉ុន្មានទេ សម្រាប់ក្រុមហ៊ុន Apple ក្នុងការស្រាយបំភ្លឺពីពាក្យចចាមអារ៉ាម។អ្នកវិភាគផលិតផល Apple លោក Ming-Chi Kuo បានទស្សន៍ទាយថា ឧបករណ៍វ៉ែនតា Mixed-Realityអាចនឹងបង្ហាញខ្លួននៅពេលណាមួយ ក្នុងឆ្នាំ2022៕

រូបតំណាងឧបករណ៍ mixed reality 
រូបតំណាងឧបករណ៍ mixed reality 

ប្រភព: The Verge

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...