សញ្ញាទាំង ៥ ដែលបញ្ជាក់ថាទូរសព្ទរបស់អ្នកត្រូវបានគេ Hack និងត្រូវការពារយ៉ាងម៉េច - TrueID

សញ្ញាទាំង ៥ ដែលបញ្ជាក់ថាទូរសព្ទរបស់អ្នកត្រូវបានគេ Hack និងត្រូវការពារយ៉ាងម៉េច

December 18, 2020

បរទេស៖ កុំឱ្យខាតពេលយូរ សូមមើលសញ្ញាទាំង ៥ ដែលបង្ហាញថាទូរសព្ទអ្នក ត្រូវបានគេលួច hack ហើយរៀនគន្លឹះខ្លះៗអំពីវិធីការពារ៖

1. ទូរសព្ទឡើងកម្តៅ

ទូរសព្ទណាដែលមានមេរោគ malware ដំណើរការ ទូរសព្ទនោះនឹងធ្វើការកាន់តែខ្លាំង កម្តៅវាកាន់តែក្តៅ។ ពេលអ្នកប៉ះទូរសព្ទនឹងមានអារម្មណ៍ថាចង់ឆេះដៃតែបើអ្នកដាក់សំបកទូរសព្ទនោះ ប្រហែលជាអ្នកមិនសូវចាប់អារម្មណ៏ទេ។​ ប៉ុន្តែពួក hackerពូកែៗអាចលួចចូលទូរសព្ទអ្នកនៅពេលអ្នកមិនសូវប្រើ ដូចជាពេលយប់ជាដើមអញ្ចឹងអ្នកអាចនឹងមិនដឹង ពីការឡើងកម្តៅនេះទៀតក៏ថាបាន។​

2. ថ្មឆាប់អស់លឿន គួរឱ្យកត់សម្គាល់

ជាថ្មីម្តងទៀត បើអ្នកមានមេរោគនៅលើទូរសព្ទរបស់អ្នក អ្នកនឹងកត់សម្គាល់ថាថ្មទូរសព្ទអ្នកថយចុះលឿន។នេះគឺដោយសារតែកូដ hack ដែលអន់ៗ និងមិនសូវមានប្រសិទ្ធភាពចំពោះ hacker ដែលពូកែៗពួកគេច្រើនតែធ្វើការhack នៅពេលយប់ដែលធ្វើឱ្យអ្នកមិនអាចចាប់បានពីការចុះថ្មលឿននេះ។

3, បញ្ហាដំណើរការដទៃទៀត

ក្រៅពីការកើនឡើងកម្តៅ និងការឆាប់ចុះថ្ម អ្នកអាចកត់សម្គាល់បញ្ហាផ្សេងទៀតរួមមានទាំង ការគាំងកម្មវិធីញឹកញាប់ សុខៗទូរសព្ទរលត់ហើយបើកឡើងវិញ ការដាច់សេវាញឹកញាប់។

4. កម្មវិធីចម្លែកៗលេចឡើងនៅលើទូរសព្ទរបស់អ្នក

អ្នកប្រាកដជាបែកញើសស្រាក់ៗហើយ ពេលដែលឃើញកម្មវិធីដែលអ្នកមិនបានដំឡើងផងលេចចេញមកពីណាក៏មិនដឹង។ រឿងនេះច្រើនតែកើតលើទូរសព្ទដែលប្រើ Android OS អ្នកគួរឆែកមើលឱ្យប្រាកដថា developer tools និង ADB debugging​ត្រូវបានចុចបិទហើយ (disable)។ ចំពោះទូរស័ព្ទដែលទិញថ្មីនោះ setting នេះគឺត្រូវបានបិទស្រាប់។

5. មានសារចម្លែកៗលោតឡើង

អ្នកអាចកត់សំគាល់ថាមានសារចម្លែកៗ លោតឡើង។ អ្នកនៅក្នុង contact របស់អ្នកនឹងអាចទទួលបានសារប្លែកៗពីអ្នកផងដែរដែលនេះគឺជា spam ដែលចង់ឱ្យអ្នក និងអ្នកនៅក្នុង contact ចុចលើតំណ (link) ដែលមានគ្រោះថ្នាក់នេះហើយវាក៏អាចមកពីមេរោគលើទូរសព្ទដែលជាអ្នកផ្ញើសារទាំងនេះទៅមនុស្សក្នុង contact ផងដែរ។

រូបតំណាងការ hack
រូបតំណាងការ hack

កុំទាន់ភ័យ អ្នកនៅមានសង្ឃឹមការពារខ្លួន គន្លឺះខាងក្រោមនេះនឹងប្រាប់ពីវិធីការពារ និងបញ្ចៀសដល់អ្នកបាន៖

1. បើកបិទឡើងវិញជាញឹកញាប់

មេរោគភាគច្រើនមិនអាចតស៊ូបានទេ នៅពេលឧបករណ៍ធ្វើការបើកបិទឡើងវិញ។នៅលើឧបករណ៍ Samsung មួយចំនួន ការបិទបើកឡើងវិញទាំងនេះ អាចត្រូវដាក់កំណត់ពេលណាមួយឱ្យធ្វើដោយស្វ័យប្រវត្តិបានដោយឡែកនៅលើឧបករណ៍ iOS អ្នកនឹងត្រូវធ្វើវាដោយផ្ទាល់ដៃ។ មេរោគដែលអាចនៅបានក្រោយពីបិទបើកឡើងវិញគឺជាមេរោគខ្លាំងៗ​ តែវាគឺរឿងកម្រណាស់ដែលអ្នកនឹងជួបប្រទះវា។

2. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នក

ការ update ទូរសព្ទនិងកម្មវិធីឱ្យទាន់សម័យគឺជារឿងសំខាន់ ព្រោះវាអាចដោះស្រាយបញ្ហានានាតាមរយៈការ update បាន។ឧបករណ៍ដំណើរការដោយ iOS ស្ទើរតែបង្ខំអ្នកប្រើឱ្យ update វាប៉ុន្តែប្រព័ន្ធ Android វិញអ្នកអាចកំណត់ពេលវាបាន។

រូបតំណាង
រូបតំណាង

3. ប្តូរទូរសព្ទថ្មី

ប្រសិនបើឧបករណ៍របស់អ្នកមិនអាចទាញយកការ update ចុងក្រោយវាមានន័យថាវារាងចាស់ណាស់ហើយហើយក៏លែងមានការផ្តល់ការ updateអ្វីទៀតដែរ។ក្នុងករណីនេះអ្វីដែលអ្នកធ្វើបានគឺទិញទូរសព្ទថ្មី។

4. ដាក់កម្មវិធីការពារមេរោគ

មានកម្មវីធីជាច្រើនដែលផ្តល់ការការពារពីមេរោគចង្រៃៗបាន។អ្នកអាចធ្វើការស្រាវជ្រាវថា តើកម្មវិធីមួយណាដែលល្អ មុននឹងទិញវា។ កម្មវិធីដែលអាចចាប់មេរោគបានអាចចាប់បានពីកម្មវិធីនានាក្នុងទូរសព្ទ (app-based) និងចាប់បានពី network ផងដែរ (network-based)។

5. អ៉ីនគ្រីបសាររបស់អ្នក

ការប្រើកម្មវិធីអ៉ីនគ្រីបសារ (end-to-end encryption) អាចជួយការពារសាររបស់អ្នកពីការលួចពីជនទីបីបាន។បន្ថែមពីនេះវាអាចការពារពី spamផងដែរ។

6. គិតមុនពេលចុចអ្វីមួយ

គិតមុនពេលអ្នកប៉ះតំណភ្ជាប់អ្វីមួយ។ ប្រសិនបើ URL មើលទៅរាងចម្លែក ឬអ្នកដែលផ្ញើមកជាមនុស្សមិនស្គាល់​ វាប្រាកដជាមានគ្រោះថ្នាក់ហើយ កុំចេះតែចុចផ្តេសផ្តាស!។ ខណៈពេលដែលមេរោគតាមទូរសព្ទកាន់តែពូកែៗឡើង វានៅតែអាចទប់ស្កាត់បានបើសិនជាអ្នកប្រុងប្រយ័ត្នហើយកុំចុចផ្តេសផ្តាស៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...