ជាមួយលក្ខណៈសម្បត្តិអ៊ែមហួស iPhone 15 Ultra ទំហំផ្ទុក 1TB អាចនឹងមានតម្លៃប៉ុន្មាន? - TrueID

ជាមួយលក្ខណៈសម្បត្តិអ៊ែមហួស iPhone 15 Ultra ទំហំផ្ទុក 1TB អាចនឹងមានតម្លៃប៉ុន្មាន?

December 14, 2022

បរទេស៖ ប្រភពអ្នកលេចធ្លាយ LeaksApplePro បាននិងកំពុងចែករំលែកព័ត៌មានមួយចំនួនអំពីទូរសព្ទ Apple iPhone 15 Ultra។ គេរំពឹងថា Appleនឹងប្រើប្រាស់ពាក្យ “Ultra” នៅក្នុងសែស្រឡាយiPhone ឆ្នាំ2023របស់ខ្លួនដើម្បីជួយឲ្យអ្នកប្រើប្រាស់បែងចែករវាងម៉ូឌែលធម្មតានិងកំពូល។

យ៉ាងណាមិញវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែល Apple ប្រហែលជាត្រូវដាក់តម្លៃដ៏សាកសមសម្រាប់ម៉ូឌែលកំពូល iPhone 15 Ultra ដ៏មានសក្ដានុពលនេះហើយប្រភពបានប៉ាន់ស្មានថា វាអាចនឹងមានចាប់ពី US$1,199 ទៅ US$1,299។ ទោះជាយ៉ាងណាអ្នកលេចធ្លាយនេះចង្អុលបង្ហាញថា តួលេខនេះគឺជាការប៉ាន់ស្មានដំបូង។ យោងតាមលំនាំនេះ iPhone15 Ultra ជាមួយទំហំផ្ទុក 1TB អាចនឹងត្រូវចំណាយរហូតដល់US$1,799 ខណៈដែល iPhone 14Pro Max ទំហំផ្ទុក1TB មានតម្លៃ US$1,599។

យ៉ាងណាក៏ដោយ វាក៏មានការលេចធ្លាយថា iPhone15 Ultra របស់ Apple ដ៏ថ្លៃបំផុតគឺពិតជាសាកសមនឹងតម្លៃ។ ជាដំបូង វានឹងចាប់ផ្ដើមជាមួយនឹងទំហំផ្ទុកយ៉ាងតិច256GB ហើយវាអាចនឹងមកជាមួយកាមេរ៉ាសែហ្វីចំនួនពីរ។ បន្ថែមពីនេះអ្នកលេចធ្លាយដដែលក៏បានអះអាងថា iPhone 15 Ultra នឹងត្រូវបានផលិតចេញពីសារធាតុទីតាញ៉ូមដ៏ថ្លៃហើយវាក៏មានរន្ធ USB-C ដែលមានសមត្ថភាព Thunderbolt 4។ ជាចុងក្រោយ វាត្រូវបានគេលើកឡើងថា iPhone កំពូលប្រចាំឆ្នាំ2023នេះ អាចនឹងមានជម្រើសពណ៌តែមួយប៉ុណ្ណោះ៕

គ្រាន់តែជាគំរូវីដេអូប៉ុណ្ណោះ

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...