លេចចេញនូវតម្លៃ នាឡិកាឆ្លាត Google Pixel Watch ដែលគេសង្ឃឹមថា នឹងចេញឆាប់ៗ - TrueID

លេចចេញនូវតម្លៃ នាឡិកាឆ្លាត Google Pixel Watch ដែលគេសង្ឃឹមថា នឹងចេញឆាប់ៗ

August 30, 2022

បរទេស៖ គេប្រាកដថា Google នឹងបញ្ចេញនាឡិកាប្រេនផ្ទាល់ខ្លួនដំបូងនៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ គេបានងឿងឆ្ងល់ ថាតើវាមានតម្លៃប៉ុន្មានក៏ដូចជានៅពេលណា ដែលវានឹងត្រូវចេញ។ បើយោងតាមប្រភពវេបសាយ 9to5Google គេប្រហែលជាបានដឹងចម្លើយមួយផ្នែក ចំពោះសំណួរទាំងពីរនេះ។

វេបសាយ 9to5Googleបានឲ្យដឹងថា នាឡិកឆ្លាត Google Pixel Watch អាចមានតម្លៃ$399 សម្រាប់ម៉ូឌែលមានសេវា LTE។គួរឲ្យស្ដាយ ប្រភពនោះមិនបានផ្ដល់តម្លៃចំពោះម៉ូឌែលផ្សេងៗនៃនាឡិកានេះទេ។បើតាមការសន្មត់ នាឡិកា Pixel ដែលមិនមានសេវា LTE នឹងមានតម្លៃថោកជាង។ គេគិតថា វានឹងស្ថិតនៅក្រោមតម្លៃ រវាង $299 និង $349។ ចុងក្រោយ ពាក្យចចាមអារ៉ាមពី 9to5Googleបានបង្ហាញថា Google ទំនងជានឹងដាក់បង្ហាញ PixelWatch កំឡុងពេលការបញ្ចេញស៊េរី Pixel 7 ដែរ។នេះមានន័យថា ក្រុមហ៊ុននឹងទំនងជាមិនដាក់លក់ផលិតផលទាំងនេះ នៅពេលពីរដាច់ដោយឡែកពីគ្នាទេ។

ទោះបីជា Google មិនទាន់បានបញ្ជាក់អ្វីនៅឡើយប៉ុន្តែយើងរំពឹងថា ការចេញលក់ឧបករណ៍ថ្មីទាំងនេះនឹងធ្វើឡើង នៅចុងខែកញ្ញា ឬដើមខែតុលា។ទន្ទឹមនឹងនេះ Apple នឹងប្រកាសបង្ហាញ Apple WatchSeries 8 នៅថ្ងៃទី7 ខែកញ្ញា (រំលងចូលយប់ថ្ងៃទី8នៅកម្ពុជា) នៅក្នុងព្រឹត្តិការណ៍ដែលខ្លួនបានបញ្ជាក់រួចមកហើយ៕

នាឡិកាឆ្លាត Google Pixel Watch
នាឡិកាឆ្លាត Google Pixel Watch

ប្រភព: Android Authority

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...