រថយន្តអគ្គិសនី Apple Car អាចនឹងប្រើប្រាស់ថ្ម និងសមាសភាគផ្សេងៗ ពីក្រុមហ៊ុនកូរ៉េមួយនេះ - TrueID

រថយន្តអគ្គិសនី Apple Car អាចនឹងប្រើប្រាស់ថ្ម និងសមាសភាគផ្សេងៗ ពីក្រុមហ៊ុនកូរ៉េមួយនេះ

December 25, 2022

បរទេស៖ ក្រុមហ៊ុនផលិតថ្មរថយន្តអគ្គសនីធំទីពីររបស់ពិភពលោក គឺ LG អាចនឹងផ្គត់ផ្គង់សមាសភាគសម្រាប់ Apple Car ផងដែរ នេះបើយោងតាមសារព័ត៌មាន Bloomberg ដែលដកស្រង់សម្តីអ្នកវិភាគជនជាតិកូរ៉េម្នាក់មកពីKB Securities។ លោក Kim Dong-Won និយាយថា LG Group ដែលមានក្រុមពេញលេញសម្រាប់សមាសភាគ EVគឺជាដៃគូដ៏មានសក្ដានុពល សម្រាប់ Apple Car ហើយថែមទាំងអាចបង្កើតក្រុមការងារមួយដើម្បីដាក់ទីតាំងដ៏ល្អ សម្រាប់លទ្ធភាពក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត AppleCar។

ក្រុមការងារនេះត្រូវបានគេរាយការណ៍ថា មានតំណាងមកពីអាជីវកម្ម LGEnergy Solution ដែលផលិតថ្មសម្រាប់រថយន្ត Tesla និងរថយន្តអគ្គិសនីផ្សេងទៀត ប៉ុន្តែក៏មានមកពី LG Innotek ដែលផ្គត់ផ្គង់ឧបករណ៍កាមេរ៉ាបើកបរដោយខ្លួនឯង Tesla Vision ក៏ដូចជា LG Electronics ជាមួយនឹងគ្រឿងផ្នែកនៃរថយន្តEV ហើយប្រហែលជា LG Displayដែលជាអ្នកផលិតអេក្រង់ Mercedes Hyperscreen។

នេះគឺជាបញ្ជីឈ្មោះដ៏គួរឲ្យចាប់អារម្មណ៍រួចទៅហើយ ដែលក្រុមហ៊ុន LG អាចនឹងផ្គត់ផ្គង់សម្រាប់ Apple Car ហើយវាមិនមែនជាលើកទីមួយនោះទេដែលគេឮថា LG កំពុងស្ថិតនៅលើដំណើរដ៏ល្អដើម្បីចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ Apple Car ពីអ្នកវិភាគដដែល៕

រូបតំណាង Apple Car (រូបភាពពី Vanorama)
រូបតំណាង Apple Car (រូបភាពពី Vanorama)

ប្រភព: Notebookcheck

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...