មាននឹក Nokia N73 ទេ? ពេលនេះល្បីថា ទូរសព្ទនេះនឹងត្រលប់មកវិញ ជាមួយសេនស័រកាមេរ៉ា 200MP ថ្មី - TrueID

មាននឹក Nokia N73 ទេ? ពេលនេះល្បីថា ទូរសព្ទនេះនឹងត្រលប់មកវិញ ជាមួយសេនស័រកាមេរ៉ា 200MP ថ្មី

May 13, 2022

បរទេស៖ កាលពីខែមីនា ក្រុមហ៊ុន HMD Global បាននិយាយទៅកាន់គេហទំព័រ AndroidAuthority ថា ខ្លួនចង់បង្ហាញពីលក្ខណៈខុសប្លែកពីគេ។ យ៉ាងណាមិញឥឡូវនេះ មានរបាយការណ៍ថា ក្រុមហ៊ុនមានគម្រោងធ្វើឲ្យ Nokia N73 រស់ឡើងវិញ ដែលដើមឡើយ វាបានបង្ហាញខ្លួនជាលើកដំបូង កាលពីឆ្នាំ2006។ តាមការសន្មត់ HMD Global កំពុងអភិវឌ្ឍ NokiaN73 ថ្មី ជាមួយការរចនាកាមេរ៉ាចំនួនប្រាំ ដូចឃើញមាននៅលើ Nokia9 PureView ។

យោងតាមគេហទំព័រ CNMO វិញបានឲ្យដឹងថា Nokia N73 មានម៉ូឌុល LEDflash ចំនួនពីរផងដែរ ដូចមាននៅលើទូរសព្ទ OnePlus Nord 2T នាពេលខាងមុខ។ ប្រភពដដែលនេះបានលើកឡើងថា HMD Global មានសេនស័រកាមេរ៉ា ISOCELL HP1 ទំហំ200MP ដែល Samsung បានប្រកាសកាលពីឆ្នាំមុន។ គេរំពឹងថា សេនស័រISOCELL HP1 នឹងត្រូវបញ្ចេញជាដំបូង នៅលើទូរសព្ទ MotorolaFrontier ដែលមានការលេចធ្លាយជាច្រើនដងមកហើយ។

ខណៈគំរូកាមេរ៉ាពីសេនស័រ ISOCELL HP1នៅមិនទាន់បានលេចឡើងនៅឡើយ គេនៅរង់ចាំមើលថាតើ Nokia N73 នឹងមានរូបរាងស្រដៀងគ្នាទៅនឹងរូបភាពrender ដែលគេបានបង្ហាញឬអត់។ ដូច្នេះ គេនឹងរង់ចាំមើលបន្តទៀតជាមួយការលេចធ្លាយក្រោយៗទៀត៕

ប្រភពរូបភាពពី CNMO
ប្រភពរូបភាពពី CNMO
ប្រភពរូបភាពពី CNMO
ប្រភពរូបភាពពី CNMO

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...