បរទេស៖ ក្រុមហ៊ុន LG អះអាងថា ខ្លួនបានបញ្ជាក់ជាថ្មីនូវភាពជាអ្នកដឹកនាំជាសកលរបស់ខ្លួន ក្នុងបច្ចេកវិទ្យាបណ្ដាញទូរសព្ទចល័តជាមួយនឹងការសម្រេចបានចុងក្រោយ ជាលទ្ធផលនៃគម្រោង 6G ដែលខ្លួនបានបង្កើតនៅវិទ្យាស្ថានFraunhofer Institute for Applied Solid State Physics (IAF) ក៏ដូចជាវិទ្យាស្ថាន HHI នៅទីក្រុងប៊ែកឡាំង។
ដៃគូក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ទិន្នន័យទូរសព្ទជំនាន់ក្រោយអះអាងថាបានបញ្ចប់ការសាកល្បងដោយជោគជ័យចុងក្រោយរបស់ខ្លួន នៃទិន្នន័យដែលពួកគេហៅថា "6GTHz" ដែលបានផ្ញើនិងទទួល នៅក្នុងលំដាប់ប្រេកង់ 155-175 gigahertz(GHz) ចំណែកឯវិញ 5G band កើនខ្ពស់នៅ 41 Ghzប៉ុណ្ណោះ។
លោកបណ្ឌិត Kim Byoung-hoon អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនLG Electronics បានលើកឡើងពីចំណុចសំខាន់ថ្មីជាមួយជំហានកាន់តែខិតទៅជិតការសម្រេចបានល្បឿន 6G នៃ 1 terabitក្នុងមួយវិនាទី (Tb/s) ទាំងក្នុងនិងក្រៅទីក្រុង។ម្យ៉ាងវិញទៀត ការធ្វើតេស្ដនេះទាមទារអាំព្លីថាមពលពហុឆានែលផ្ទាល់ខ្លួនដែលមានលទ្ធផលលើសពី 20 decibel-milliwatts (dBm)។វាមិនត្រូវបានគិតទុកថា នឹងចាប់ផ្ដើមកើតឡើង រហូតដល់ឆ្នាំ2029 យ៉ាងលឿនបំផុត៕
ប្រភព: Notebookcheck