Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ! - TrueID

Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ប្រទេសកម្ពុជាហើយ!

July 26, 2021

ភ្នំពេញ៖ បច្ចុប្បន្ននេះទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងជាលំដាប់ដែលក្នុងនោះរួមមាន៖រថយន្ត ខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្ត​ SUV រថយន្ត អាជីវកម្ម និងជាពិសេសនោះគឺរថយន្ត Pick Up។សម្រាប់កំណើននៃតម្រូវការម៉ូឌែលរថយន្ត Pick Upនោះគឺដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ អាចបើកបរគ្រប់ស្ថានភាពផ្លូវ​ហើយថែមទាំងអាចដឹក និងអូសសណ្តោងទំនិញធ្ងន់ៗបានផងដែរពោលគឺអាចប្រើប្រាស់ជាលក្ខណៈគ្រួសារនិងប្រើប្រាស់សម្រាប់គ្រប់ប្រភេទអាជីវកម្មតែម្តង។

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

មានបងប្អូនជាច្រើនបានធ្លាប់ស្គាល់រួចមកហើយថារថយន្តFord Ranger XLT គឺជារថយន្តដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងទីផ្សាររថយន្តPick Up ក្នុងប្រទេសកម្ពុជាដែលរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា សមត្ថភាពដឹកទំនិញធ្ងន់ៗនិងអូសសណ្តោងប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែលជាកំពូលរថយន្ត Pick Up លក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា។

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

មិនតែប៉ុណ្ណោះសម្រាប់ម៉ូឌែលឆ្នាំថ្មីនេះរថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022 លេចចេញនូវរូបរាងថ្មីឲ្យកាន់តែមានភាពទាក់ទាញនិងបានមកដល់ប្រទេសកម្ពុជាហើយ ជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុសFORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ សម្រាប់កាងផ្នែកខាងក្រោមក៏បានផ្លាស់ប្តូរទៅជាពណ៍ខ្មៅដែលមើលទៅកាន់តែស័ក្តិសមជាមួយនឹងប៉ាណាដែលធ្វើឲ្យរថយន្តនេះកាន់តែមានអំណាចពោរពេញដោយថាមពល និងភាពស្ព័រផងដែរ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ​ 2022 ក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាពនិងបច្ចេកវិទ្យាទាំង 40 ចំណុច ដែលសុទ្ធសឹងតែចំណុចពិសេសៗលើសដៃគូប្រកួតប្រជែងរួមមាន៖

1. ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល2.2Lអាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ385Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm

2. ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្តRangerWildtrak ផងដែរដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-SpeedAutomatic) 

3. ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម(FogLamps) ដែលមានភាពភ្លឺច្បាស់ជាងមុន

4. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

5. ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)

6. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ17អ៊ីញស័ក្តិសមជាមួយតួរថយន្តនិងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)

7. ប្រព័ន្ធកូនសោឆ្លាតវៃ (SmartKey) និងចុចបញ្ឆេះរថយន្ត(Start-Stop Engine)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

8. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

9. សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)

10. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

11. ផ្លិតទឹកអូតូ (Rain Sensing Wipers)

12. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ)Electric Power-Assisted Steering)

13. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទនិងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

14. កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​(LCD Instrument Cluster)

15. ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)

16. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត(Auto-Dimming)

17. អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

18. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង GoogleMap (New SYNC 3 Technology)

19. រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports /12V Invertor)

20. សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

21. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

22. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

23. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation)

24. ប្រព័ន្ធកាត់បន្ថយផ្សែងពុល​(Emissions System)

25. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ(MyKey System)

26. រថយន្តនេះអាចចុះទឹកបានជម្រៅ800mm លើសគេ (800mm WaterWading)

27. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងរអិល និងបញ្ចៀសការក្រឡាប់ (ElectronicStability Program)

28. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត)Hill Launch Assist)

29. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត)Hill Descent Control)

30. ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-LockBraking Systems and Electronic Brake Force Distribution)

31. ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង(Brake Fade)

32. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​(កាប់ពីតាស)(4x4 Shift-On-The-Fly)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

33. ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង(Rear Lock Differential)

34. តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំងមានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

35. ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector)

36. គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ 5​ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)

37. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន6 គ្រាប់ (6 Air Bags)

38. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded SuspensionSystem (Improves Steering, Ride and Handling)]

39. អាចអូសសណ្តោងបានដល់​ 3 តោន (3 Tons Towing Capacity)

40. អាចដឹកទំនិញបានដល់ទៅជាង 1 តោន(1 Ton Payload Capacity)

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022
រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ 2022

រថយន្ត Ford Ranger XLT ស៊េរីថ្មីឆ្នាំ2022 បានមកដល់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងតម្លៃ $41,900សម្រាប់ជម្រើសម៉ាស៊ីន 2.2L និងតម្លៃ $42,900សម្រាប់ជម្រើសម៉ាស៊ីន 3.2L។រីឯពណ៌វិញគឺនៅតែមានច្រើនសម្បូរបែបសម្រាប់អតិថិជនដដែល គឺរហូតដល់ទៅ 7 ពណ៌ដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៌មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្តFord និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

· អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាមលេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
· អគារតាំងបង្ហាញសាខា ទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880           
· អគារតាំងបង្ហាញសាខា ទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
· អគារតាំងបង្ហាញសាខាខេត្ត សៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6Aលេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661
· អគារតាំងបង្ហាញសាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖092 888 476៕

ទាក់ទងជាមួយ:
ឡាន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...