SpaceX សាកល្បងបង្ហោះយាន Starship SN15 របស់ខ្លួនបានជោគជ័យ មិនដូចកាលពីលើកមុន - TrueID

SpaceX សាកល្បងបង្ហោះយាន Starship SN15 របស់ខ្លួនបានជោគជ័យ មិនដូចកាលពីលើកមុន

May 6, 2021

បរទេស៖  SpaceX បានធ្វើការបាញ់បង្ហោះនិងចុះចតគំរូយាន Starship SN15 នៅរសៀលថ្ងៃពុធបានដោយជោគជ័យ។ វាបានធ្វើការចុះចតដោយមិនមានការផ្ទុះអ្វីកើតឡើងឡើយ។

លោក Elon Musk បានសរសេរក្នុងធ្វីតថា «យានចុះចតបានធម្មតា» ខណៈពេលដែលលោកកំពុងត្រៀមខ្លួនឡើងកម្មវីធី Saturday Night Live ផងដែរ ហើយការ stream ពីអ្នកសង្កេតការណ៍នៅក្នុងតំបន់បានបង្ហាញថា យាន SN15 នៅតែបន្តឈរនៅលើក្តារចុះចតដដែលក្រោយពីចុះចតរួច។

ធ្វីត
ធ្វីត
ធ្វីត

គួរបញ្ចាក់ផងដែរថាយាន SN11 កាលពីលើកមុនមិនទាន់ចុះមកដល់ដីផងក៏ផ្ទុះខណៈពេលធ្វើការចុះចតទៅហើយ ចំណែកឯយាន SN10 បានចុះចតដល់ដីហើយតែក្រោយមកក៏ផ្ទុះទៀត ដោយសារកម្លាំងចុះចតខ្លាំងពេកធ្វើឱ្យផ្ទុះផ្នែកខាងក្រោម។

ឥឡូវ​នេះ ការសាកល្បងរបស់ SpaceX លើកចុងក្រោយនេះបានទទួលជោគជ័យហើយ ដែលជោគជ័យនេះនឹងរុញវាឱ្យខិតទៅជិតចក្ខុវិស័យរបស់ខ្លួន ដែលចង់ប្រើឡើងវិញនូវ Starships ដែលធ្លាប់ប្រើហើយដើម្បីហោះហើរទៅស្ថានីយ ISS ឋានព្រះចន្ទ ជុំវិញផែនដី និងទីឆ្ងាយៗទៀត៕

Join us: https://t.me/khmerload

វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...