អង់គ្លេស៖ នៅវាលមួយក្នុងប្រទេសអង់គ្លេសរ៉ូបូតចំនួនបីបានបំពេញបេសកកម្មមួយ គឺស្វែងរកនិងកាត់រុក្ខជាតិគ្មានប្រយោជន៍ដោយប្រើប្រាស់ថាមពលអគ្គិសនី មុននឹងដាំគ្រាប់ពូជ នៅក្នុងដីដែលបានឆ្ការរួច។រ៉ូបូតទាំងនេះមានឈ្មោះថា Tom, Dick, និង Harry ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនSmall Robot Companyដើម្បីកម្ចាត់រុក្ខជាតិគ្មានប្រយោជន៍ជាមួយនឹងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងម៉ាស៊ីនធន់ធ្ងន់។
ក្រុមហ៊ុនថ្មីថ្មោងនេះបានកំពុងធ្វើការទៅលើការកម្ចាត់រុក្ខជាតិឥតប្រយោជន៍ដោយស្វ័យប្រវត្តិតាំងពីឆ្នាំ២០១៧ ហើយនៅខែមេសាកន្លងទៅ រ៉ូបូត Tom ត្រូវបានដាក់បញ្ចេញជាសាធារណៈដែលវាជារ៉ូបូតពាណិជ្ជដំបូងគេ ដែលឥឡូវប្រតិបត្តិការនៅលើកសិដ្ឋានចំនួនបីនៅចក្រភពអង់គ្លេស។ឯរ៉ូបូតផ្សេងទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលគំរូ ស្ថិតនៅក្រោមការធ្វើតេស្ដ។
ក្រុមហ៊ុន Small Robot បាននិយាយថា រ៉ូបូត Tom អាចស្កេនមើលលើដី២០ហិចតាក្នុងមួយថ្ងៃ ដែលប្រមូលទិន្នន័យហើយបន្ទាប់មកនឹងត្រូវប្រើដោយរ៉ូបូត Dick ដើម្បីកាត់រុក្ខជាតិគ្មានប្រយោជន៍។ ចុងក្រោយរ៉ូបូត Harry ដល់វេនដាំគ្រាប់ពូជនៅក្នុងដីដែលបានឆ្ការរួច។ដោយប្រើប្រាស់ប្រព័ន្ធពេញលេញ កសិករអាចកាត់បន្ថយ ថ្លៃចំណាយ៤០ភាគរយនិងការប្រើប្រាស់គីមីបានទៅដល់៩៥ភាគរយ នេះបើតាមសម្ដីរបស់ក្រុមហ៊ុន៕