បរទេស៖ ម៉ូឌែល iPhone 14 Pro ថ្មីរបស់ Apple នឹងមានការរចនាផ្នែកខាងមុខដែលរួមមានទាំងរន្ធទម្លុះអេក្រង់រាងមូលនិងរាងទ្រវែងនេះបើយោងតាមអ្នកវិភាគផ្នែកបន្ទះបង្ហាញអេក្រង់។ ម៉ូឌែល iPhone 14 Pro និង iPhone 14 Pro Max ត្រូវបានគេរំពឹងថានឹងបោះបង់ការរចនាបែបថ្ងាសឆកចោលនៅឆ្នាំនេះ ហើយរបាយការណ៍បានបង្ហាញថា Apple អាចជ្រើសរើសការរចនាបែបរន្ធទម្លុះអេក្រង់ រាងមូលឬទ្រវែង។
ទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគ លោក Ross Young នៃអ្នកប្រឹក្សាខ្សែសង្វាក់ផ្គត់ផ្គង់អេក្រង់ជឿជាក់ថា ម៉ូឌែលថ្មីទាំងពីរនេះនឹងមានរន្ធទម្លុះអេក្រង់ចំនួនពីរដែរ។ ដូចជាថ្ងាសឆកដែរគំរូគំនិតរន្ធទម្លុះអេក្រង់ចំនួនពីរនេះ គឺជារឿងប្លែកសម្រាប់ Apple។
លោក Young បានបន្ថែមថា ម៉ូឌែល iPhone ថ្មីនឹងមិនឲ្យមើលទៅដូចឧបករណ៍របស់ក្រុមហ៊ុនដទៃទៀតពេកទេ។លោក Young បាននិយាយទៀតថា រន្ធរាងមូលគឺសម្រាប់ FaceID ខណៈពេលដែលរន្ធរាងទ្រវែងគឺសម្រាប់កាមេរ៉ាខាងមុខនិង IR កាមេរ៉ា៕
ប្រភព: Apple Insider