ពេល​ចប់​អាណត្តិ​៖ Twitter ​​ថានឹង​បិទ​គណនី​របស់​ ​Trump​ ​​​បើ​លោក​​​នៅ​​តែ​​​បង្ហោះ​​ «សំដី​​មិន​សមរម្យ​​» ម្តង​​ហើយ​​ម្តង​​ទៀត​​ - TrueID

ពេល​ចប់​អាណត្តិ​៖ Twitter ​​ថានឹង​បិទ​គណនី​របស់​ ​Trump​ ​​​បើ​លោក​​​នៅ​​តែ​​​បង្ហោះ​​ «សំដី​​មិន​សមរម្យ​​» ម្តង​​ហើយ​​ម្តង​​ទៀត​​

December 7, 2020

អ្នកនាំពាក្យរបស់ Twitter បានប្រាប់ Forbes ថា ខ្លួនកំពុងរៀបចំហាមឃាត់គណនីរបស់លោកដូណាល់​ត្រាំ បន្ទាប់​ពី​លោក​ Joe Biden បាន​ធ្វើ​សច្ចាចូល​កាន់តំណែងផ្លូវការនៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ខាងមុខ។

ប្រធានាធិបតីអាមេរិចលោកដូណាល់ត្រាំបច្ចុប្បន្នត្រូវបានការពារដោយបណ្តាញសង្គម Twitter នៃ “គោលការណ៍​មេដឹកនាំពិភពលោក” ដែលអាចឱ្យគាត់ដោះស្រាយបញ្ហាដោយប្រើពាក្យសំដីមិនសមរម្យ។ នេះគឺជាការរំលោភលើ​លក្ខខណ្ឌដែល Twitter មិនអាចលុបចោលបានឡើយ។ នេះក៏ព្រោះតែវាជាគោលនយោបាយ ដែលទាមទារ​អោយ​អ្នក​ដឹកនាំអាចទំនាក់ទំនងផ្ទាល់ជាមួយប្រជាជន។

ប៉ុន្តែបន្ទាប់ពីការសច្ចាចូលកាន់តំណែងរបស់លោក Joe Biden នៅរសៀលថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ពេលនោះ​ជាពេល​ដែល លោកដូណាល់ត្រាំចុះចេញពីតំណែងជាផ្លូវការ។ ហើយនឹងលែងត្រូវបានការពារដោយ​គោល​នយោ​បាយ​​​​ដឹកនាំពិភពលោក ប្រសិនបើលោកដូណាល់ត្រាំនៅតែបន្តរំលោភបំពានដោយសំដីនៅលើបណ្តាញ Twitter ហើយនៅទីបំផុតគាត់​នឹងត្រូវ​គេហាម​ឃាត់មិនឱ្យប្រើឥរិយាបថទាំងនោះនៅលើ Twitter ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...