ប្រញាប់លុប app មួយចោលភ្លាម! កម្មវិធី barcode scanner មួយត្រូវបានគេរកឃើញថា បានចម្លងមេរោគទៅអ្នកប្រើប្រាស់ជាង10លាននាក់ - TrueID

ប្រញាប់លុប app មួយចោលភ្លាម! កម្មវិធី barcode scanner មួយត្រូវបានគេរកឃើញថា បានចម្លងមេរោគទៅអ្នកប្រើប្រាស់ជាង10លាននាក់

February 9, 2021

បរទេស៖ នៅក្នុងការអាប់ដេតលើកចុងក្រោយរបស់វា កម្មវិធីស្កេនបាកូដដ៏ពេញនិយមមួយនៅលើ Google's Play Store ស្រាប់តែបានប្រែក្លាយទៅជាមេរោគ malware ហើយអាចចូលលុកលុយឧបករណ៍រហូតដល់ទៅ10លានគ្រឿង។

កម្មវីធីស្កេនបាកូដរបស់ក្រុមហ៊ុន Lavabird Ltd. ឈ្មោះថា Barcode Scanner គឺជាកម្មវិធី Android ដែលមាននៅលើ  Play Store ផ្លូវការរបស់ Google អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កម្មវិធីនេះមានអ្នកប្រើប្រាស់ជាង 10លាននាក់ដំឡើងវា ដែលបានផ្តល់ជូននូវការអានលេខកូដ QR និងម៉ាស៊ីនបង្កើតបាកូដ។

កម្មវិធីទូរសព្ទនេះមុនដំបូងជាកម្មវិធីដែលស្របច្បាប់និងគួរឱ្យទុកចិត្ត ដោយមានអ្នកប្រើប្រាស់ជាច្រើនបានដំឡើងវាកាលពីប៉ុន្មានឆ្នាំមុនដោយមិនមានបញ្ហាអ្វីឡើយ តែពេលថ្មីៗនេះវាស្រាប់តែមានបញ្ហា។

រូបភាព app មេរោគ
រូបភាព app មេរោគ

យោងទៅតាមក្រុមហ៊ុន Malwarebytes ថ្មីៗនេះខ្លួនបានទទួលការត្អួញត្អែរពីអ្នកប្រើប្រាស់ថាមានការផ្សាយពាណិជ្ជកម្មចេះតែលោតឡើងនៅលើឧបករណ៍ Android របស់ពួកគេ។ ភាគច្រើនកម្មវិធីនិងការផ្សាយពាណិជ្ជកម្មដែលគេមិនចង់បាន លោតឡើងក្នុងទូរសព្ទដោយសារតែការដំឡើងកម្មវិធីថ្មីមិនគួរឱ្យទុកចិត្ត ប៉ុន្តែក្នុងករណីនេះអ្នកប្រើប្រាស់បានរាយការណ៍ថាពួកគេមិនបានដំឡើងអ្វីថ្មីនោះទេ។

ក្រោយពេលធ្វើការស៊ើបអង្កេត អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថាកម្មវិធី Barcode Scanner ជាពិរុទ្ធជនលាក់មុខ។ ការអាប់ដែតកម្មវិធីដែលចេញនៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2020 បានផ្លាស់ប្តូរមុខងាររបស់កម្មវិធី ធ្វើឱ្យវាដាក់ការផ្សាយពាណិជ្ជកម្មដោយគ្មានការព្រមានជាមុន។  

Malwarebytes បានរាយការណ៍ពីការរកឃើញរបស់ខ្លួនទៅ Google ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានដកកម្មវិធីនេះចេញពី Google Play ហើយ។ ទោះយ៉ាងណាក៏ដោយ នេះមិនមានន័យថាកម្មវិធីនឹងបាត់ពីឧបករណ៍ដែលដំឡើងវានោះទេ ដូច្នេះអ្នកប្រើប្រាស់ចាំបាច់ត្រូវលុបកម្មវិធី Barcode Scanner នេះចេញដោយខ្លួនឯង៕

រូបភាព app មេរោគ
រូបភាព app មេរោគ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...