បរទេស៖ ក្រុមហ៊ុន Satechiបានប្រកាសបង្ហាញពីឆ្នាំងសាកមួយ ជាមួយនឹងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍មួយចំនួនដូចជាមានរន្ធ USB-C ចំនួនបួនដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពលសរុប 165W ក្នុងពេលតែមួយហើយវានឹងលក់ក្នុងតម្លៃ120ដុល្លារ។ វាមានសមត្ថភាពផ្ទេរចេញថាមពល100W សម្រាប់ឧបករណ៍មួយ ហើយអាចសាកបន្ថែមលើឧបករណ៍មួយឬពីរផ្សេងទៀតអាស្រ័យលើថាមពលដែលពួកវាទាញយក។
វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ឆ្នាំងសាករបស់ Satechi អាចបំបែកការផ្ទេរថាមពលផ្សេងៗ 100W / 30W /30W។ វាអាចផ្ដល់ថាមពល 60W ទៅកាន់ឧបករណ៍ចំនួនពីរ ហើយឧបករណ៍ទីបីអាចបាន 45W បើអ្នកប្រើសាកកុំព្យូទ័រទម្ងន់ស្រាលផ្សេងៗនៅក្នុងពេលតែមួយ ឧទាហរណ៍ MacBook Pro ទំហំ13អ៊ីញ Chromebook និង MacBook Air។ ការសាកថ្មកម្លាំង 100W នឹងធ្លាក់ចុះ ប្រសិនបើអ្នកសាកឧបករណ៍ចំនួនបួនក្នុងពេលតែមួយដោយវានឹងធ្លាក់ចុះទៅកាន់ថាមពល 60W / 45W / 30W / 30W។
ទោះជាយ៉ាងណាវាមិនអន់នោះទេ សម្រាប់ឆ្នាំងសាកដែលមានទម្ងន់៣៤០ក្រាមមួយនេះ។ប្រសិនបើអ្នកមានឧបករណ៍ដែលប្រើរន្ធ USB-C ច្រើនស្របពេលធ្វើដំណើរ ឆ្នាំងសាក Satechi អាចនឹងជាជម្រើសដ៏ល្អមួយដើម្បីសាកឧបករណ៍ទាំងនោះក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ វាក៏ងាយស្រួលសម្រាប់ធ្វើជាស្ថានីយសាកថ្មនៅក្នុងផ្ទះហើយវាមានរូបរាងដូចជាកូនរ៉ូបូតមួយអ៊ីចឹង៕
ប្រភព: The Verge