សប្ដាហ៍ក្រោយ អាចម៍ផ្កាយទទឹង១គីឡូម៉ែត្រ នឹងបោះពួយមកជិតភពផែនដីបំផុត - TrueID

សប្ដាហ៍ក្រោយ អាចម៍ផ្កាយទទឹង១គីឡូម៉ែត្រ នឹងបោះពួយមកជិតភពផែនដីបំផុត

January 12, 2022

បរទេស៖ អាចម៍ផ្កាយមួយដែលត្រូវបានគេប៉ាន់ស្មានថា មានទទឹងមួយគីឡូម៉ែត្រ នឹងហោះកាត់ផែនដី នៅថ្ងៃទី១៩ ខែមករា។ វានឹងឆ្លងកាត់ក្នុងចម្ងាយ១.៩លានគីឡូម៉ែត្រ ពីភពផែនដីរបស់យើង ដោយផ្លាស់ទីក្នុងល្បឿន ៧៦,១៩២គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមមជ្ឈមណ្ឌល Center for Near Earth Object Studies (CNEOS) របស់ណាសា ដែលតាមដានផ្កាយដុះកន្ទុយនិងអាចម៍ផ្កាយដ៏គ្រោះថ្នាក់ ដែលអាចបុកជាមួយភពផែនដីរបស់យើង។

អាចម៍ផ្កាយដែលកំពុងខិតមកជិតនេះត្រូវបានគេឲ្យឈ្មោះថា 7482 (1994 PC1) ហើយវាត្រូវបានរកឃើញដំបូងនៅក្នុងឆ្នាំ១៩៩៤ នេះបើយោងតាមណាសា។ គ្មាននរណាម្នាក់គិតថា អាចម៍ផ្កាយ 7482 (1994 PC1) មួយនេះ មកបុកផែនដីនោះទេ ប៉ុន្តែវាជាអាចម៍ផ្កាយមួយដែលមកជិតផែនដីបំផុត សម្រាប់រយៈពេលពីរទសវត្សរ៍ខាងមុខ នេះបើយោងតាមការព្យាករណ៍របស់ណាសា។ ការហោះមកជិតលើកនេះនឹងកើតឡើង នៅថ្ងៃពុធ ទី១៩ ខែមករា វេលាម៉ោង៤:៥១ទៀបភ្លឺ (នៅកម្ពុជា)។

វាមិនមែនជាអាចម៍ផ្កាយដ៏ធំបំផុត ដែលធ្លាប់បានហោះកាត់ភពផែនដីនោះទេ។ អាចម៍ផ្កាយដ៏ធំបំផុត គឺ 3122 Florence (1981 ET3) ដែលបានហោះកាត់និងមិនបានបុកភពផែនដី កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។ អាចម៍ផ្កាយមួយនោះត្រូវបានគេប៉ាន់ស្មានថា មានទទឹងចន្លោះពី៤ទៅជាង៨គីឡូម៉ែត្រ ហើយវានឹងហោះមកជិតផែនដីម្ដងទៀត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០៥៧។

ខណៈដែលអាចម៍ផ្កាយ 7482 (1994 PC1) ទំនងជាមិនអាចមើលឃើញដោយភ្នែកទទេ អ្នកអាចប្រើប្រាស់តេឡេទស្សន៍តូចៗ ដែលមានសមត្ថភាពអាចឃើញវាបាន នេះបើយោងតាមគេហទំព័រ EarthSky.com៕

អាចម៍ផ្កាយ
អាចម៍ផ្កាយ

ប្រភព: CNN

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...