មកមើលតារាងពិន្ទុដំណើរការរបស់ទូរសព្ទ OnePlus 11 រ៉េម16GB រត់នៅលើ AnTuTu - TrueID

មកមើលតារាងពិន្ទុដំណើរការរបស់ទូរសព្ទ OnePlus 11 រ៉េម16GB រត់នៅលើ AnTuTu

December 23, 2022

បរទេស៖ ទូរសព្ទ OnePlus 11 ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗនេះ ជាមួយនឹងការបង្ហាញខ្លួនជាសកលនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2023។ថ្មីៗនេះ ក្រុមហ៊ុន OnePlus បានបង្ហាញឲ្យយើងឃើញបន្តិចបន្តួចអំពីOnePlus 11 ប៉ុន្តែមិនបានបង្ហាញអ្វីផ្សេងទៀត អំពីវាទេ។ហើយខណៈពេលដែលយើងកំពុងរង់ចាំព័ត៌មានបន្ថែមអំពីប្រេននេះអំពីការមកដល់របស់ស្មាតហ្វូននេះ OnePlus11 បានរត់នៅលើតារាងពិន្ទុ AnTuTu ដោយបង្ហាញពីលក្ខណៈសំខាន់ៗនៅក្នុងដំណើរការ។

ម៉ូឌែល OnePlus 11 មានកូដថា PBH110 និងបំពាក់ដោយឈីបSnapdragon 8 Gen 2 ជាមួយរ៉េម 16GB និងទំហំផ្ទុកប្រភេទ UFS 4.0 ទំហំ 512GB។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 13 និងមានអេក្រង់ 120Hzដែលមានពាក្យចចាមអារ៉ាមថា មានទំហំអេក្រង់ 6.7អ៊ីញជាមួយកម្រិតភាពច្បាស់ QHD+។ ទូរសព្ទ OnePlus 11 ទទួលបានពិន្ទុ 1,341,080 នៅលើការធ្វើតេស្តAnTuTu។

ឈុត teaser ខ្លីៗពីក្រុមហ៊ុនOnePlus បញ្ជាក់ថា ទូរសព្ទ OnePlus 11 នឹងភ្ជាប់មកជាមួយកាមេរ៉ាខាងក្រោយ បីគ្រាប់ លៃតម្រូវដោយក្រុមហ៊ុន Hasselblad និង alert slider មួយ។ ខណៈពេលដែលក្រុមហ៊ុន OnePlusមិនបានបង្ហាញពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននៅក្នុងប្រទេសចិន ក្រុមហ៊ុនបានបង្ហាញថា OnePlus 11 នឹងត្រូវបានបង្ហាញរួមគ្នាជាមួយកាសOnePlus Buds Pro 2 នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី7 ខែកុម្ភៈ ដែលត្រូវរៀបចំនៅទីក្រុង New Delhi ប្រទេសឥណ្ឌា៕

តារាងពិន្ទុ
តារាងពិន្ទុ

ប្រភព: GSMArena

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...