ទីភ្នាក់ងារអវកាសណាសាត្រៀមបេសកម្ម ទៅរុករកនៅផ្នែកមួយចំហៀងទៀតនៃឋានព្រះចន្ទ - TrueID

ទីភ្នាក់ងារអវកាសណាសាត្រៀមបេសកម្ម ទៅរុករកនៅផ្នែកមួយចំហៀងទៀតនៃឋានព្រះចន្ទ

June 15, 2021

បរទេស៖ អង្គការណាសាកំពុងត្រៀមបេសកកម្មទៅផ្នែកមួយចំហៀងទៀតនៃព្រះចន្ទ ឬដែលគេច្រើនតែហៅថា dark side of the moon។

ទីភ្នាក់ងារអវកាសមួយនេះបានប្រកាសអំពីបេសកម្មចំនួន3 ទៅកាន់ព្រះចន្ទ។ ពីរក្នុងចំណោមបីបេសកកម្មនេះ នឹងផ្តោតទៅលើផ្នែកឆ្ងាយឬ ផ្នែកងងឹតនៃព្រះចន្ទ។

មួយក្នុងចំណោមបេសកកម្មទាំងនោះ នឹងនាំយកស៊ីសម៉ូម៉ែត្រចំនួនពីរ (ឧបករណ៍ប្រើដើម្បីរកនិងកត់ត្រារញ្ជួយដី) ដែលជាផ្នែកមួយនៃកម្មវិធី Artemis ដើម្បីយកអវកាសយានិកទៅឋានព្រះចន្ទ និងបង្កើតមូលដ្ឋាននៅទីនោះ។ បេសកកម្មផ្សេងទៀតនឹងនាំយកឧបករណ៍ Lunar Instrumentation for Thermal Exploration ព្រមទាំង Lunar Magnetotelluric Sounder ដែលនឹងត្រូវប្រើដើម្បីស្រាវជ្រាវលំហូរកំដៅនិងចរន្តអគ្គិសនីនៃអាង Schrödinger basin ដែលជារណ្តៅដ៏ធំមួយនៅជិតប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

នៅពេលដែលអ្នកវិទ្យាសាស្ត្រវិភាគទិន្នន័យថ្មីទាំងនេះ ដោយបូករួមជាមួយសំណាកដែលបានយកត្រឡប់មកវិញដោយបេសកកម្ម Apollo និងទិន្នន័យពីបេសកកម្មកន្លងមកជាច្រើន អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើនចំណេះដឹងអំពីផ្ទៃព្រះចន្ទ និងបង្កើនការយល់ដឹងអំពីបាតុភូតសំខាន់ៗដូចជាអាកាសធាតុនៅទីអវកាស ដើម្បីងាយស្រួលដល់បេសកកម្មនាពេលអនាគតទៅកាន់ឋានព្រះចន្ទ និងភពដទៃទៀត៕

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...