កុំភ្លេចណា៎! ថ្ងៃទី១៣ ខែកក្កដា ព្រះចន្ទនឹងខិតមកជិតផែនដីបំផុត ប្រចាំឆ្នាំ២០២២ ជាមួយពន្លឺដ៏ភ្លឺ - TrueID

កុំភ្លេចណា៎! ថ្ងៃទី១៣ ខែកក្កដា ព្រះចន្ទនឹងខិតមកជិតផែនដីបំផុត ប្រចាំឆ្នាំ២០២២ ជាមួយពន្លឺដ៏ភ្លឺ

July 12, 2022

កម្ពុជា៖ នៅថ្ងៃពុធ ទី១៣ ខែកក្កដា វេលាម៉ោង៤:០៤ល្ងាច ព្រះចន្ទនឹងខិតមកដល់ចំណុចជិតផែនដីបំផុត សម្រាប់ឆ្នាំ២០២២នេះ។យ៉ាងណាមិញ នៅរយៈពេល៩.៥ម៉ោងក្រោយមក ទើបព្រះចន្ទប្រែជាពេញវង់ជាផ្លូវការ ឆ្លងចូលថ្ងៃព្រហស្បតិ៍ទី១៤ ខែកក្កដា វេលាម៉ោង១:៣៧រំលងអធ្រាត្រ។ គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាសម្រាប់នៅថ្ងៃទី១៣ ខែកក្កដា ព្រះចន្ទនឹងចាប់រះឡើងនៅម៉ោង៦:១៣ល្ងាចនេះបើយោងតាមគេហទំព័រ Time and date។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថាចំពោះអ្នកសង្កេតមើលធម្មតា ព្រះចន្ទដែលនឹងមកជិតផែនដីបំផុតនឹងមិនមើលទៅឃើញមានទំហំធំជាងព្រះចន្ទពេញវង់ ជាងពេលរាល់ដងនោះទេ ប៉ុន្តែអ្នកអាចនឹងចាប់អារម្មណ៍ថាវានឹងមានពន្លឺភ្លឺជាងពេលរាល់ដង ដែលនឹងធ្វើឲ្យមនុស្សរាល់គ្នាចាប់ភ្លឹកនឹងពន្លឺរបស់វា។ព្រះចន្ទមកជិតបំផុតសម្រាប់ឆ្នាំនេះនឹងមានចម្ងាយ ៣៥៧,៤១៨គីឡូម៉ែត្រពីផែនដីខុសពីពេលរាល់ដងដែលជាមធ្យមមានចម្ងាយ ៣៨៥,០០០គីឡូម៉ែត្រ។

បន្ថែមពីនេះ ព្រះចន្ទមកជិតបំផុតប្រចាំឆ្នាំនឹងមានសក្ដានុពលក្នុងការនាំមកនូវជំនោរសមុទ្រខ្ពស់មិនធម្មតា ជាពិសេសមកកាន់អ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ប្រសិនបើអាកាសធាតុដ៏ខ្លាំងមួយនិងខ្យល់បក់ខ្លាំងចូលមកកាន់តំបន់របស់អ្នក នៅអំឡុងពេលព្រះចន្ទពេញវង់។ ព្រះចន្ទមកជិតផែនដីគឺត្រឹមតែ៨ទៅ១២% ស្ថិតនៅក្នុងចំណុចសមីសង្គត (Perigee) ប៉ុន្តែឥទ្ធិពលរបស់ព្រះចន្ទនៅលើជំនោរគឺ ៣០ទៅ៤៩% ខ្លាំងជាងចំណុចនៅឆ្ងាយបំផុតដែលហៅថាឧទ្ធង្គត (Apogee)៕

រូបភាពពី Pexels
រូបភាពពី Pexels
រូបភាពពី Pexels
រូបភាពពី Pexels
រូបភាពពី Pexels
រូបភាពពី Pexels
រូបភាពពី Pexels
រូបភាពពី Pexels

ប្រភព: EarthSky

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...