បរទេស៖ អនាគតនៃមធ្យោបាយដឹកជញ្ជូននាពេលអនាគត នឹងមានភាពខុសប្លែកពីអ្វីដែលយើងបានឃើញសព្វថ្ងៃនេះ ដោយសារតែយើងនឹងបន្តផ្លាស់ប្តូរឆ្ពោះទៅរកយានអគ្គិសនីវិញម្តង។
អ្នកឌីហ្សាញមានមូលដ្ឋាននៅប្រទេសឥណ្ឌាឈ្មោះ Neeraj Jawale ជឿជាក់ថាការជិះម៉ូតូអគ្គិសនីផ្សងព្រេងនឹងក្លាយជាវិធីទទួលបានបទពិសោធន៍ដ៏រំភើប និងសេរីភាពក្នុងការជិះម៉ូតូនាពេលអនាគត។
Jawale បានបង្កើត concept ម៉ូតូផ្សងព្រេង BMW ដែលផ្តល់ឱ្យយើងបានឃើញនូវម៉ូតូនាពេលអនាគត។
ម៉ូតូនេះត្រូវបានរចនាឡើងសម្រាប់អ្នកស្វែងរកអ្វីដែលថ្មីនិងអ្នកចូលចិត្តផ្សងព្រេង។ Concept ម៉ូតូ BMW D-05T ផ្តល់នូវភាពជឿនលឿនខាងបច្ចេកវិទ្យា ដោយមានបច្ចេកវិទ្យាដែលអាចបង្កើតផែនការលម្អិតសម្រាប់ដំណើរផ្សងព្រេងបន្ទាប់ទៀត ដោយផ្អែកលើ inputs របស់អ្នកជិះ ដែលបានផ្សងព្រេងរុករកនៅតំបន់ដីណាមួយ។
កត្តាអាគុយគឺជាឧបសគ្គធំបំផុតរបស់យានអគ្គិសនី។ ដូច្នេះហើយក្នុង concept រចនាម៉ូតូអគ្គិសនី BMW D-05T នេះ វាមានបំពាក់ជាមួយនឹង magnetic storage system នៅផ្នែកខាងមុខនិងខាងក្រោយសម្រាប់ផ្ទុកអីវ៉ាន់ និងមានអាគុយដែលអាចដោះដូរបាន ដើម្បីធ្វើឱ្យការធ្វើដំណើរប្រកបដោយភាពងាយស្រួល។
ទោះយ៉ាងណា ម៉ូតូ BMW នេះក៏មានដ្រូនមកជាមួយផងដែរ។ ដ្រូននេះអាចជួយរុករកបានភ្លាមៗ ដោយផ្តល់ព័ត៌មានលំអិតពីស្ថានភាពនៅខាងមុខពីលើមេឃ និងថតវីដេអូនិងរូបភាពដ៏អស្ចារ្យរបស់អ្នកពេលជិះផងដែរ។ លើសពីនេះទៀត នៅពេលយប់ដ្រូននេះនឹង alert អ្នកនៅពេលមានសត្វសាហាវណាមួយចូលមកក្បែរផងដែរ។
គេមិនប្រាកដទេថាតើ concept ម៉ូតូ BMW នេះនឹងអាចក្លាយជាការពិតបានដែរឬអត់នោះទេ ប៉ុន្តែវាមើលទៅពិតជាអស្ចារ្យមែនទែន៕